កីឡាជាតិ
ស៊ីម៉ាក់ ជួប​ក្រុម​ខ្លាំង ព្រះខ័ន​រាជ​ស្វាយរៀង មុន អាស៊ី​អឺរ៉ុប ប៉ះ​ជើង​ខ្លាំង បឹងកេត​អង្គរ​
19, Jun 2016 , 1:45 pm        
រូបភាព
ដោយ:
​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ សប្តាហ៍​ទី​១០ ជើង​ទី​២ នា​ល្ងាច​នេះ  ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ជួប​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង មិន ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប​ប្រកួត​ជាមួយ​ក្រុម បឹង​កេង​អង្គរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

 
​ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​កន្លែង​កាត់ក្តី​រវាង ក្រុម​ស៊ីម៉ាក់​, ព្រះខ័ន​រាជ​ស្វាយរៀង​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត និង​បឹងកេត​អង្គរ ក្នុង​សប្តាហ៍​ទី​១០ នៃ​ជើង​ទី​២​ល្ងាច​នេះ ដោយ​ក្រុម​ស៊ីម៉ាក់ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង នា​វេលា​ម៉ោង ៣:៣០​នាទី​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប​ប្រកួត​ជាមួយ​ក្រុម បឹងកេត​អង្គរ នា​វេលា​ម៉ោង ៦​ល្ងាច​។ 
 

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ ក្រសួងការពារជាតិ​បាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ២-០ ដែល​សម្រេច​ដោយ​កីឡាករ​ជនជាតិ​កូរ៉េខាងជើង Ri Hyok Chol នៅ​នាទី​៣៧ និង​៤៥​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ២-០ ដោយ​សម្រេចបាន​ដោយ​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Richard Omokafe នៅ​នាទី ១៦ និង​៣៩៕    

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com