អត្ថបទពាណិជ្ជកម្ម
ថៃ​រៀបចំ​វេទិកា​ស្តីពី​ការគ្រប់គ្រង​ទឹក​ដោយ​យក​គំរូ​តាម​អ៊ីស្រាអែល សិង្ហ​បុរី និង​ហូ​ឡង់​
20, Jun 2016 , 2:33 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ថៃ SCG ក្រោម​កិច្ចសហការ​ជាមួយ​សមាគម​អ្នកសារព័ត៌មាន​ថៃ បានរៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្តីពី​ការគ្រប់គ្រង​ទឹក​ប្រកបដោយ​និរន្តរភាព ឆ្នាំ​២០១៦ (Thailand Sustainable Water Management Forum 2016) នៅ​សណ្ឋាគារ Centara Grand ក្នុង​ទីក្រុង​បាងកក នា​ថ្ងៃចន្ទទី​២០ ខែមិថុនានេះ​។​

​វេទិកា Thailand Sustainable Water Management Forum 2016 មាន​អ្នកចូលរួម​ជាង​២០០​នាក់ ដែល​ប្រមូលផ្តុំ​ដោយ​ថ្នាក់ដឹកនាំ អ្នកជំនាញ ពី​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន រួមទាំង​ថ្នាក់ដឹកនាំ​សហគមន៍ ដោយ​ពួកគេ​ចូលរួម​ពិភាក្សាគ្នា​ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក​នៅក្នុង​ប្រទេស​ថៃ​។

​សម្រាប់​វេទិកា​នេះ  ថៃ​មានបំណង​ប្រមែប្រមូល​គំនិត​យោបល់​ល្អៗ អំពី​ការគ្រប់គ្រង​ទឹក និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទឹក ជាពិសេស​ពី​ប្រទេស​គំរូ​ចំនួន​បី​គឺ អ៊ីស្រាអែល សិង្ហ​បុរី និង​ហូ​ឡង់ សំដៅ​យកមកអនុវត្ត​ក្នុងប្រទេស​របស់ខ្លួន ។​

 ប្រធានបទ​សំខាន់​ចំនួន​បី ដែល​ត្រូវបាន​ពិភាក្សា​លម្អិត ក្នុង​វេទិកា​នេះ​គឺ «​ការផ្គត់ផ្គង់​ទឹក ការគ្រប់គ្រង​ទឹក និង​តម្រូវការ​ទឹក​» ។ ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ស្វែងរក​មធ្យោបាយ ដែលមាន​ប្រសិទ្ធិភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត នៅក្នុង​ប្រទេស​ថៃ ។​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ ​អូ​ចា នឹងចូលរួម​ក្នុង​ពិធី​បិទ​វេទិកា​ពិភាក្សា​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​ផងដែរ​។​

​រូបភាព​ពី​សកម្មភាព​ក្នុង កិច្ចប្រជុំ នៅ​សណ្ឋាគារ Centara Grand Hotel ក្រុង​បាងកក ប្រទេស​ថៃ ៖
































Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com