ពីនេះ ពីនោះ
តើ​ពាក្យ​«​ដុង​»​ជា​ពាក្យ​របស់​ខ្មែរ វៀតណាម ឬ​បារាំង​?
23, Jun 2016 , 10:38 am        
រូបភាព
​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ពាក្យ​«​ដុង​»​នេះ ច្រើន​គ្នា​ណាស់​។ ប៉ុន្តែ​មនុស្ស​មួយចំនួនធំ មិនដឹងថា ពាក្យ​«​ដុង​»​នេះ មានកំណើត​មកពីណា​ទេ​។ សម្រាប់​អ្នកចេះ​ភាសា​បារាំង​អាច​យល់ដឹង​ពី​រឿងនេះ​។



​ពាក្យ​ថា​«​ដុង​» គឺ​មកពី​ពាក្យ​បារាំង​«Don» ដែល​គេ​បកប្រែ​មកជា​ភាសា​ខ្មែរ​ថា​«​អំណោយ​»​។ ដូច្នេះ ហើយ​បានជា​គេ​ច្រើន​និយាយថា អ្នកនេះ ឬ​អ្នកនោះ មាន​«​ដុង​»​ពី​ធម្មជាតិ (​អំណោយផល​ពី​ធម្មជាតិ​) ឬ​តាម​ភាសា​បារាំង គេ​និយាយថា​«Don naturel»​។

​ពាក្យ​«​ដុង​»​ដដែល​នេះ អាចមកពី​ឈ្មោះ​លុយ​របស់​វៀតណាម​ដែល​គេ​សរសេរ​ជា​ភាសាឡាតាំង​ថា​«Dong»​។

​សរុបសេចក្តី​មក ពាក្យ​ថា​«​ដុង​» មិនមែនជា​ភាសា​ខ្មែរ​ទេ​។ តាមពិត​វា​ក្លាយ​មកពី​ភាសា​បារាំង ឬ​អាច​ថា ពី​ភាសា​វៀតណាម​ដែលជា​ឈ្មោះ​លុយ​ដុង​។ តែ​ភាគច្រើន ក្លាយ​មកពី​ភាសា​បារាំង​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com