ពីនេះ ពីនោះ
សម្តេច ហ៊ុន សែន​-​ឯកឧត្តម សម រង្ស៊ី​-​ឯកឧត្តម កឹម សុខា​
24, Jun 2016 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ជាប់​ទង​
​ដោយ ប៉ាកកា​ខ្មៅ​



-​លើក​ប្រវត្តិ ភ្លាត់​សូម​កែ តែ​កុំ​ជេរ​    ​    ​    ​
​មិន​ភរ​ទេ គេ​បាន​ចារ ថា​ច្រើន​ហើយ​
​បុគ្គល​ឆ្នើម ផ្តើម​ឲ្យ​ស្រុក សុខ​ដល់ត្រើយ​
​នៅ​កៀកកើយ ហើយ​នៅតែ ស្នេហ៍​រដ្ឋា​។​

-​បុរស​ខ្លាំង តាំងចិត្ត​ឈ្នះ លះបង់​គ្រប់​    ​    ​
​ប្រឹង​ថ្ងៃ​យប់ ឈប់​មិន​នឹង ប្រឹង​អស្ចារ្យ​
​រំដោះជាតិ ញាតិ​ជួ​ប​ជុំ ផ្តុំ​ខេមរា​    ​    ​    ​
​គ្មាន​នរណា ថា​មែន​មែន សែន​តេ​ជោ​។​

​រួច​ពី​ស្លាប់ យ៉ាប់​គ្រប់គ្នា គ្រា​ងងឹត​    ​    ​    ​
​រស់​ជីវិត គិត​កសាង ថ្កើង​លេចធ្លោ​
​សាង​ស្នាដៃ ច្នៃប្រឌិត ពិត​ពេញ​ពោរ​    ​    ​    ​
​រឿង​តេ​ជោ គោរព​ខ្មែរ ខ្មែរ​ចងចាំ​។​

​ជាតិ​រួច​ស្លាប់ ចាប់​តម្រង់ ចង់​សេរី​    ​    ​    ​
​មាន​ជន​ល្បី នាំ​ប្រុស​ស្រី ឲ្យ​ស្គាល់​ថ្នាំ​
​ស្គាល់​លទ្ធិ វិសេស​ពិត គិត​ផ្តើម​ផ្តាំ​    ​    ​    ​
​កូន​ខ្មែរ​ចាំ  ចាំ​គ្រប់គ្នា ទារ​ទាម​សិទ្ធិ​។​

​ចេះ​តវ៉ា ថា​ត្រូវ​ខុស ចុះ​ដាក់​ញត្តិ​    ​    ​    ​
​ឃុំ​សង្កាត់ ស្កាត់រក​ច្បាប់ ប្រាប់​ការពិត​
​លើក​បដា ថា​អ្នកធំ រំលោភសិទ្ធិ​    ​    ​    ​
​ខ្មែរ​ឆ្ងាយ​ជិត ពិត​ថា​ចំ សម រង្ស៊ី​។

​នៅមាន​ដែរ ខ្មែរ​មិន​ភ្លេច គេច​លាក់បាំង​    ​    ​
​បុគ្គល​ខ្លាំង តាំង​តស៊ូ ស៊ូ​សំភី​
​កឹម សុខា ថ្លាថ្លែង​ប្រាប់ ច្បាប់​គ្រប់​ទី​    ​    ​    ​
​រាស្ត្រ​មូល​មី ទី​ជុំជិត គិត​វិចារ​។​

​អង្គ​ទាំងបី ស្រី​ប្រុស​ចាំ ផ្តាំ​កូនចៅ​    ​
​នៅក្នុង​ក្រៅ ក្តៅ​រងារ ស្ទា​ស្ទុះ​ស្តារ​
​បើ​អាច​រួម ភូមិ​សុខសាន្ត បាន​ស្រស់ថ្លា​    ​    ​
​អស់​ខេមរា ថា​ស្រុក​យើង ថ្កើង​ដូច​គេ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com