ពីនេះ ពីនោះ
តើ​ពាក្យ​«​អភព្វ​, អភ័ព្វ អ​ភ​ព្យ និង អភ័ព្យ​»​មួយណា​ត្រឹមត្រូវ​?
25, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងអស់នេះ  គឺ​ត្រឹមត្រូវ​ដូចគ្នា និង​មាន​អត្ថន័យ​ដូចគ្នា​។ ពាក្យ​នេះ​មាន​អត្ថន័យ​ដូចខាងក្រោម​៖



​ពាក្យ «​អភ័ព្វ​» មាន​ថ្នាក់​ពាក្យ​ជា​(​គុ​) (​សំ​) (​បា​) មានន័យថា ដែល​មិនគួរ ពុំគួរ​ដល់​កិច្ចការ ដែល​ពុំ​អាច ដែល​ឥត​សំណាងល្អ មានសំណាង​តិច ដែល​ឃ្វាង​ចាក​ប្រយោជន៍ ឬ​ឃ្វាង​ចាក​មគ្គផល​។ ខ្មែរ ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា «​ដែល​ឥត​ភ័ព្វ​, ដែលមាន​សំណាងតិច ដែល​ទំនុកបម្រុង​គេ​ឬ​ធ្វើ​គុណ​ទៅរក​គេ​ហើយ​ច្រើនតែ​ត្រឡប់​ជា​បាន​ទោស​មកវិញ​។ ឧទាហរណ៍ មនុស្ស​អភ័ព្វ ខ្ញុំ​អភ័ព្វ​ណាស់​។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ សរសេរ​ជា​អភព្វ ដូចជា​អភព្វជាតិ ឬ​អភព្វដ្ឋាន កំណើត​អភ័ព្វ​។ អភព្វបុគ្គល ឬ​បុគ្គល​អភ័ព្វ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com