ពីនេះ ពីនោះ
មនតូច មានកំណើត​នៅ​ប្រទេស​អាស៊ី​ត្រជាក់​មធ្យម​
25, Jun 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​មនតូច ឬ​មន​ពោធិ ជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​ម្យ៉ាង គេ​ដាំ​យក​ស្លឹក​ប្រើ​ជា​ចំណី​ដង្កូវនាង ធ្វើ​សូត្រ​ដូច​មនធំ​ដែរ​។ វា​ជា​រុក្ខជាតិ​ដែលមាន​កម្ពស់​ចាប់ពី​៣​ទៅ​៦​ម៉ែត្រ និង​មានកំណើត​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ី​ត្រជាក់​មធ្យម ហើយ​គេ​នាំយកមក​ដាំ​នៅ​អាស៊ី​ផ្នែក​ក្ដី​ជា​យូរណាស់​មកហើយ​។ នៅ​ប្រទេស​ខ្មែរ ដើម​មន​មាន​កម្ពស់​ត្រឹម ១​ទៅ​២​ម៉ែត្រ​ប៉ុណ្ណោះ​។ រុក្ខជាតិ​នេះ មាន​ផ្លែ​ពណ៌​ក្រហម ឬ​ក្រហម​ភ្លាវ​ពេល​ទុំ​មាន​ពណ៌​ក្រមៅ ដែល​គេ​អាច​យក​បរិភោគបាន​៕



​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com