ពីនេះ ពីនោះ
​គាំទ្រ​ខ្លាំង បាល់​ខ្លាំង​!
25, Jun 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ភុជង្គលីលា​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​



​បាល់​ពីមុន​គ្មាន​អ្នក​ហ៊ោរ​    ​    ​
​ពេលនេះ​ជាន់​ជោរ​    ​    ​
​ពោរពេញ​ទាំង​ស្តា​ត​។​

​កាលពី​មុនគេ​ប្រមាថ​    ​    ​    ​
​ថា​លេង​មិន​ឆ្លាត​    ​    ​
​ទាត់​បាល់​ច្រើន​ខុស​។​

​ពេលនេះ​បាល់​ខ្មែរ​រីក​ដុះ​    ​    ​
​អ្នកមើល​ផុលផុស​    ​    ​
​ស្រី​ប្រុស​ក្មេង​ចាស់​។​

​ក្នុង​ក្រៅ​ខ្មែរ​លេង​ខ្លាំង​ច្បាស់​    ​    ​
​អ្នកជិតខាង​ប៉ះ​    ​    ​
​ខ្លះ​មិនអាច​ត​។​

​ពេល​ប្រកួត​Fan​ស្អក​ក​    ​    ​
​ផ្អើល​មើល​ឈូឆរ​    ​    ​
​ទាំង​តាម​TV​។​    ​

​ខ្លាំង​ស្មើ​បម្រើ​ចាំទី​    ​    ​    ​
​បាន​ស៊ុត​ច្រើន​ស៊ី​    ​    ​
​មិន​ដូច​មុន​សូន្យ​។​

​កាលពីមុន​បង​ខឹង​ប្អូន​    ​    ​
​ឪពុក​សួរ​កូន​    ​    ​    ​
​មើល​អី​បាល់​ខ្មែរ​?

​ពេលនេះ​ទម្លាប់​ចាស់​កែ​    ​    ​
​មើល​ទាំង​ក្រុង​ស្រែ​    ​    ​
​ឲ្យ​តែ​ខ្មែរ​ទាត់​។​

​បន្ត​គាំទ្រ​កុំ​ភ្លាត់​    ​    ​    ​
​ទាំង​រាស្ត្រ​និង​រដ្ឋ​    ​    ​
​បាល់ទាត់​យើង​ខ្លាំង​។​

​ទោះ​មិន​ល្បី​ដូច​បារាំង​    ​    ​
​យ៉ាងហោច​អាច​តាំង​    ​    ​
​លើក​ពាន​អាស៊ី​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com