ពីនេះ ពីនោះ
តើ​ជនជាតិខ្មែរ​សម័យ​ហ្វូណន​មាន​រូបរាង​ដូចម្តេច​?
25, Jun 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម័យ​ហ្វូណន ជនជាតិខ្មែរ ត្រូវបាន​ជនជាតិ​ចិន​សម្គាល់ថា ជា​ជនជាតិ​ដែលមាន​សម្បុរ​ខ្មៅ សក់រួញអង្គាដី​(​បួងសក់​) ត្រចៀក​មាន​ពាក់​រយ៉ា​ឬ​កាវ និង​មាន​ចរិត​ទៀងត្រង់​។



​ជនជាតិខ្មែរ មិន​ពាក់អាវ​ទេ​។ អ្នកក្រ​ស្លៀក​សារុងអំបោះ និង​ដើរ​ជើង​ទទេ​។ ឯ​អ្នកមាន​និង​នាម៉ឺន ស្លៀក​សារុង​ចរបាប់ និង​ពាក់​ស្បែកជើង​។ ការ​ស្លៀក​សារុង​របស់​ខ្មែរ មាន​លក្ខណៈ​ជាការ​ចងក្បិន ដោយសារ​ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ជនជាតិ​ឥណ្ឌា​នា​ដើម​សតវត្ស​ទី​១៕  

​ប្រភព​៖ «​ប្រវត្តិសាស្ត្រ​ខ្មែរ​» ចងក្រង​ដោយ ត្រឹង ងា 


Tag:
 ត្រឹង ងា
© រក្សាសិទ្ធិដោយ thmeythmey.com