ពីនេះ ពីនោះ
តើ​ពាក្យ​«​ពាណិជ និង ពាណិជ្ជ​» មាន​អត្ថន័យ​ខុស​ឬ​ដូចគ្នា​?
26, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពី​អត្ថន័យ​ពាក្យ​ថា​« ពាណិជ និង ពាណិជ្ជ​» មិនមាន​អត្ថន័យ​ដូចគ្នា​នោះទេ​។ ពាក្យ​ទាំងនេះ​មាន​អត្ថន័យ ដូចខាងក្រោម​៖



​ពាក្យ​«​ពាណិជ​»​មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា អ្នកលក់ដូរ អ្នកជំនួញ ឈ្មួញ​។ ចំណែក ពាក្យ​«​ពាណិជ្ជ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការលក់ដូរ ជំនួញ​។ ពាក្យ​ទាំង​ពីនេះ ខុសគ្នា​ត្រង់ «​ពាណិជ​» គឺ​សំដៅ​ទៅលើ​មនុស្ស​។ ប៉ុន្តែ «​ពាណិជ្ជ​» គឺ​សំដៅលើ សកម្មភាព​ធ្វើ​ជំនួញ ជា​មុខរបរ​ផ្នែក​ការធ្វើ​ជំនួញ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com