ពីនេះ ពីនោះ
ខ្ញែរ​មាន​មមីស​រមាស់​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក​
26, Jun 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញែរ គឺជា​ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដែល​ផ្លែ​មាន​មមីស​រមាស់​ណាស់ បើ​ធ្លាក់ចូល​ភ្នែក ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ភ្នែក នៅ​ឥណ្ឌូចិន​មនុស្ស​ខ្លះ ប្រព្រឹត្ត​បទឧក្រិដ្ឋ ដោយ​ប្រើ​រោម​ផ្លែ​ខ្ញែរ​លាយ​ជាមួយ​ធាតុ​រំអិល​ខ្យង នៅ​ប្រទេស​ឥណ្ឌា​ផ្លែ​គេ​ប្រើ​ជា​ថ្នាំ​សម្រាប់​ទម្លាក់​ព្រូន​។ ចំពោះ​ផ្លែ​ស្ងោរ​បរិភោគបាន ហើយ​អ្នកខ្លះ​ជឿថា​វា​អាចធ្វើ​ឲ្យ​ប៉ូវ​ដល់​បុរស​។ វា​ជា​ឈ្មោះ​វល្លិ​ប្រចាំឆ្នាំ​មួយ​ប្រភេទ​វា​លើដី ឬ​លើ​រុក្ខជាតិ​ជិតខាង ដុះ​ក្នុង​ទីវាល ព្រៃស្រោង​វាលភក់​ល្បាប់ នៃ​ប្រទេស​ក្ដី​ក្នុង​សកលលោក​។



​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com