ពីនេះ ពីនោះ
ទស្សនៈ​អំពី​«​ផ្លូវចិត្ត​»​តាម​លោកខាងលិច ខាងកើត និង​គំនិត​សកល​
26, Jun 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ម្នាក់ៗ មាន​អត្ថិភាព​ជា​មនុ​ស្សគឺ​ដោយសារ​តែមាន​អត្ថិភាព​នៃ​រាងកាយ ព្រលឹង ថាមពល ស្មារតី  ចិត្ត គំនិត  និង​ធាតុ​ផ្សំ​ផ្សេងៗ​ដើម្បី​បង្ហាញថា ជា​មនុស្ស​ម្នាក់​។ ក្នុងចំណោម​សារធាតុ​ទាំងនោះ ចិត្ត គឺជា​របស់​សមខាន់​មួយ​ដើម្បី​គ្រប់គ្រង និង​បញ្ជា​លើ​មនុស្ស​។ ចំពោះ​ទស្សនៈ​អំពី​«​ផ្លូវចិត្ត​»​នេះ មានការ​ប្រើប្រាស់​ផ្សេងៗ​គ្នា ទស្សនៈ​លោកខាងលិច ខាងកើត និង​គំនិត​សកល​។​



​នៅ​លោកខាងលិច ចាត់ទុកថា ផ្លូវចិត្ត គឺជា​អ្វីដែល​សំខាន់បំផុត​។ សូម្បី​តាំ​ក្នុងពេល​ជំនុំ​ជម្រះក្ដី ក៏​គេ​ប្រមើល​អំពី​ផ្លូវចិត្ត ផងដែរ​។ ប៉ុន្តែ​នៅតែមាន​ការយល់ដឹង​ខាង​ផ្លូវចិត្ត​ដោយ​សើៗ តិច​តូច​នៅឡើយ​។​

​នៅ​លោក​ខាងកើត គេ​ចាត់ទុក​ដូចគ្នា​ថា ផ្លូវចិត្ត គឺជា​អ្វីដែល​សំខាន់បំផុត​។ ប៉ុន្តែ គេ​ទម្លាប់​ធ្វើ​ឲ្យ​ប៉ះ​ទ​ង្កិ​ច​ផ្លូវចិត្ត ដល់​គ្នា​ជាប្រចាំ​។ ច្បាប់​ពុំដែល​យក​តម្លៃ​ផ្លូវចិត្ត​មក​ពិចារណា​ទេ គេ​ពិចារណា​តែ​លើ​តម្លៃ​លុយ​ប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណា នៅមាន​ការយល់ដឹង​យ៉ាង​ជ្រាលជ្រៅ​អំពី​ផ្លូវចិត្ត​។​

​ប៉ុន្តែ​ជា​គំនិត​សកល ផ្លូវចិត្ត គឺជា​ទ្រព្យ​ដ៏​មានតម្លៃ​បំផុត ។ ដោយសារ​ផ្លូវចិត្ត ធ្វើ​ឲ្យ​មនុស្ស​បង្ក​បង្កើតបាន​នូវ​វត្ថុ​ផ្សេងៗ​សព្វបែបយ៉ាង​។  ការដែល​ធ្វើ​អ្វីៗ​គ្រប់យ៉ាង គឺ​ដើម្បី​បំពេញ​ផ្លូវចិត្ត នេះឯង​។ ចិត្តជា​ទីបញ្ជាការ​ធំ​នៃ​ជីវិត ព្រមទាំង​កិច្ចការ​ផងទាំងពួង​។ ផ្លូវចិត្ត ត្រូវតែ​បាន​បណ្ដុះបណ្ដាល ហើយ​ត្រូវ​ពិចារណា​នៅ​គ្រប់​ករណី​ផងដែរ​៕

​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com