ពីនេះ ពីនោះ
ពាក្យ​«​លុប​»​អត្ថន័យ​ខុសពី​«​លប់​»​តែ​ដូច​ពាក្យ​«​លោប​»
27, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពី​អត្ថន័យ​ពាក្យ​«​លុប , លោប និង លប់​» ដូចខាងក្រោម​៖



​ពាក្យ​«​លុប​» ថ្នាក់​ពាក្យ​ជា​(​កិ​)(​សំ​)(​បា​) មានន័យថា ធ្វើ​ឲ្យ​បាត់​ស្នាម ឲ្យ​បាត់​កំ​នូ​ស ឲ្យ​បាត់​លំ​អាន ឲ្យ​បាត់​រូប ឲ្យ​បាត់ឈ្មោះ ធ្វើ​ឲ្យ​វិនាស ឲ្យ​សូន្យ បំបាត់​មិន​ឲ្យ​មាន​។ ឧទាហរណ៍ បំពេញ​ក្រហូង ជម្រៅ រណ្ដៅ ឲ្យ​បាត់ លុបអណ្ដូង លុបរណ្ដៅ​។ (​ប៉ុន្តែ ពាក្យ​នេះ​ត្រូវបាន​សាធារណជន​ខ្លះ​សរសេរ​ក្លាយជា លប់ តាម​សូរ​សម្ដី​ក៏មាន ប៉ុន្តែ​ត្រូវ​សរសេរ លុប នេះ​ទើប​ត្រឹមត្រូវ​តាម​ប្រភព​នៃ​ពាក្យ​)​។

​ចំណែក​ពាក្យ «​លប់​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ប្រដាប់​មាន​សណ្ឋាន​ជា​ទ្រុង រុំ​ស្លឹកឈើ​ស្រស់ មាន​ប៉ែក​ដាក់​បក្សី​ធ្នាក់​មាន​ប៉ែក​សំណាញ់ មាន​គន្លឹះ​ថ្លោះ​បាន សម្រាប់​ឲ្យ​បក្សី​ព្រៃ​ដែល​ដេញធ្នាក់​។ លប់លលក លប់ទទា ...​។​

​ប៉ុន្តែ​ពាក្យ​«​លុប​» គឺមាន​អត្ថន័យ​ដូច​ទៅនឹង​ពាក្យ​«​លោប​»​។ ពាក្យ​«​លោប​» ជា​នាម មានន័យថា ការលុបចោល ការបំបាត់​មិន​ឲ្យ​មាន ការលើក​ចោល ការ​រំលាង​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com