ពីនេះ ពីនោះ
ខ្លែង​ឆាប​លឿង​ក្រ​ម៉ៅ​
27, Jun 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លែង​ឆាប​លឿង​ក្រ​ម៉ៅ ជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​ដែលមាន​ស្លាប​លើ និង​ពោះ​ពណ៌​ត្នោត​ទុំ ក្បាល ក និង​ទ្រូង​ពណ៌​សព​ពាល ចុង​ស្លាប​ទី​១ ខ្មៅ​រាង​ដូច​ម្រាម​៧​។ បក្សី​នេះ ច្រើន​រស់នៅ​តាម​តំបន់ឆ្នេរ ព្រៃកោងកាង ទន្លេធំៗ បឹង និង​នៅក្បែរ​ក្រុង ហើយ​វា​បង្ហាញខ្លួន​គ្រប់​ទីកន្លែង​។ នៅពេល​រក​ចំណី បក្សី​នេះ​ចូលចិត្ត​សំកាំងស្លាប និង​ឆាប់​ចាប់​ត្រី​។ ចំពោះ​រដូវ​បន្ត​ពូជ​គឺ​ចាប់ពី​ខែតុលា ដល់​សីហា និង​មាន​ពង​ចំនួន​២ ទៅ​៤​គ្រាប់​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com