ពីនេះ ពីនោះ
តើ​លោកខាងលិច ខាងកើត និង​គំនិត​សកល​មាន​ទស្សនៈ​បែបណា​ចំពោះ​«​ឋានៈ​»?
27, Jun 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឋានៈ​សង្គម បញ្ជាក់​ពី​វណ្ណៈ​របស់​មនុស្ស​ម្នាក់ៗ​នៅក្នុង​សង្គម​។ ប៉ុន្តែ ឋានៈ​សង្គម មិនមែនជា​វត្ថុ​ដើម្បី​កម្រិត​ពី​តម្លៃ​របស់​មនុស្ស​ម្នាក់ៗ​នៅក្នុង​សង្គម​ឡើយ​។ ប៉ុន្តែ តើ​មានការ យល់ឃើញ​ខុសគ្នា​បែបណា​រវាង​លោកខាងលិច ខាងកើត និង​គំនិត​សកល​មាន ចំពោះ​«​ឋានៈ​»?



​នៅ​លោកខាងលិច គេ​ឲ្យ​តម្លៃ​មនុស្ស​សំខាន់​ជាង​ឋានៈ​។ ចំណែក​វត្ថុ​ផ្សេងៗ​សុទ្ធតែ​អាច​កំណត់​តម្លៃ​បាន តែ​ជីវិត​មនុស្ស​មិនអាច​កាត់ថ្លៃ​បានឡើយ​។ ការគោរព​នូវ​ជីវិត​គ្នា​ទៅវិញទៅមក ត្រូវបាន​គេ​លើកតម្កើង​យ៉ាង​ទូលាយ​។​

​ចំណែក​លោក​ខាងកើត​វិញ គេ​តែង​គិតថា​ឋានៈ បុណ្យ​សក្តិ សំខាន់​ជាង​មនុស្ស​។ មនុស្ស​មាន​ឋានៈ​កាន់តែ​ធំ​បញ្ជាក់ថា បុគ្គល​នោះ​កាន់តែ​មានតម្លៃ​។ កត្តា​នេះហើយ​ទើប​ធ្វើ​ឲ្យ​មានការ​មើលងាយ​គ្នា​ជិះជាន់​គ្នា​ទៅតាម​ឋានៈ មុខងារ​សង្គម​។ ការមើល​ងាយ​ជិះជាន់​គ្នាឯង ក្លាយជា​ជំងឺឆ្លង​រាលដាល់​ទៅដល់​អ្នកដទៃ​ផ្សេងៗ​ទៀត​។​

​ប៉ុន្តែ​សម្រាប់​ទស្សនៈ និង​គំនិត​សកល​វិញ ឋានៈ​សង្គម គ្រាន់តែ​ការផ្ដល់​តម្លៃ តាម​ការ​សន្ម​ត់របស់​មនុស្ស​តែប៉ុណ្ណោះ​។ ព្រហ្មវិហា​ធម៌ សច្ចធម៌ សីលធម៌ យុត្តិធម៌ ទើប​ជា​តម្លៃពិត​ប្រាកដ​របស់​មនុស្ស ហើយ​វា​មានតម្លៃ​លើស​អ្វីៗ​ទាំងអស់​។​

​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com