ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋ​មន្រ្តី​ឡាវ​​​ផ្តើម​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​
27, Jun 2016 , 11:52 am        
រូបភាព
លោកនាយករដ្ឋមន្រ្តីឡាវ នៅខាងស្តាំសម្តេច ហ៊ុន សែន​
លោកនាយករដ្ឋមន្រ្តីឡាវ នៅខាងស្តាំសម្តេច ហ៊ុន សែន​
ដោយ: ថ្មីៗ
 លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​សូលី​ត កំពុងបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា រយៈពេល ២ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦​ ។



 ដំណើរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ឡាវ Thongloun SISOULITH  មកកាន់​កម្ពុជា ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដែលមាន​ស្រាប់ និង​ទំនាក់ទំនង​អ្នក​ខាងលើ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។ នេះបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី ២៣ ខែមិថុនា។
 
​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ  មានគម្រោងចូលគាល់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ជួប​ជាមួយ​សម្តេច​សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com