ពីនេះ ពីនោះ
របៀប​ប្រើប្រាស់​ជើង​«​ត្ត​» និង​ជើង​«​ដ្ដ​» ដើម្បី​កុំ​ឲ្យ​ច្រឡំ​គ្នា​
01, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដោយហេតុថា មាន​ករណី​ដោយឡែក​ខ្លះ ដែល​ពាក់ព័ន្ធ​ទៅនឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង គឺ​ជើង “​ត្ត​” និង​ជើង “​ដ្ដ​” មាន​រូបរាង​ដូចគ្នា​អាច​ច្រឡំ ព្រោះ​ការប្រើប្រាស់​កន្លងមក ហាក់ដូចជា​ច្របូកច្របល់​បន្តិច ។ ខាងក្រោម​នេះ​គឺជា​ចំណុច​គួរ​ចងចាំ​ជាមួយ​ការប្រើប្រាស់​ជើង​ទាំងពីរ​នេះ​៖



​នៅក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ អ្នកប្រាជ្ញ​បានកំណត់​យ៉ាងច្បាស់​អំពី​ការប្រើប្រាស់​ជើង​(​ត្ត​) និង​ជើង​(​ដ្ដ​)​។ ចំពោះ​ការប្រើប្រាស់​ជើង «​ត្ត​» នៅពេល​យកទៅ​ផ្ញើ​ពីក្រោម​អក្សរ (​ន​) វា​មាន​សំឡេង​ជា​ជើង​(​ត្ត​)​ទាំងអស់​ដូចជា ប៉ុន្តែ​, កន្តែរ៉ែ​, កន្តាំង​, អន្តរាយ​, បន្តិចបន្តួច ។​ល​។

​លើកលែងតែ​ពាក្យ ៤ ម៉ាត់​ចេញ ដែល​ជើង (​ត្ត​) យកទៅ​ផ្ញើ​នឹង (​ន​) បែរ​ជាមាន​សំឡេង​ជា​ជើង​“​ដ្ដ​” នោះ​គឺ​ពាក្យ សន្តោស​, សន្តាន​, ចិន្តា​, អន្តរធាន ។ ប៉ុន្តែ​បើ​ជើង (​ត្ត​) នៅ​ផ្ញើ ពីក្រោម​តួ​ព្យញ្ជនៈ (​ណ​) វិញ​នោះ វា​មាន​សំឡេង​ជា “​ដ​” វិញ​ដូចជា សណ្តែក​, សណ្ដាន់​, កណ្ដៀវ​, កណ្ដុរ​, កណ្ដាល​, អណ្តូង​, អណ្តើក​។​ល​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)],​ចំណុច​វេយ្យាករណ៍​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com