ពីនេះ ពីនោះ
រដ្ឋ​មួយ​មានអំណាច ឬ​កម្លាំង​អាស្រ័យ​លើក​ត្ដា​ទាំងនេះ
01, Jul 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋ​មួយ​អាចមាន​ទឹកមាត់ប្រៃ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ គឺ​អាស្រ័យទៅលើ​អំណាច​របស់​រដ្ឋ​នោះ​។ ចំណែក​អំណាច ឬ​កម្លាំង​របស់​រដ្ឋ​មួយ អាចមាន​បាន​អាស្រ័យទៅលើ​កត្តា កត្តា​ទាំងឡាយ​ដូចជា​៖



•​    ​ទំហំ ទីតាំង ធាតុ​អាកា​ល និង​តូ​ប៉ូ​ក្រា​ហ្វី​(​ឋានលេខសាស្ត្រ​)​របស់​រដ្ឋ​
•​    ​ធនធានធម្មជាតិ​រប​ស់រ​ដ្ឋ រ៉ែ ឬ​ប្រភពធនធាន​ជា​ម្ហូបអាហារ​
•​    ​ប្រជាពលរដ្ឋ បរិមាណ អាយុ ភេទ​
•​    ​ទំហំ និង​អំណោយផល​ល្អ នៃ​ផែនការ​ឧស្សាហកម្ម​របស់​ប្រទេស​
•​    ​វិសាលភាព ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ បណ្ដាញឃោសនា​និង​ទូរគមនាគមន៍​
•​    ​ប្រព័ន្ធ​អប់រំ​មានលទ្ធភាព​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ បរិមាណ និង​គុណភាព នៃ​អ្នកវិទ្យាសាស្ត្រ បច្ចេកទេស​ដែល​ឆ្នើម​
•​    ​កងទ័ព បរិមាណ​ការហ្វឹកហាត់ ការបំពាក់​សម្ភារៈ​ទំនើប និង​កម្លាំង​កងទ័ព​
•​    ​ប្រភេទ​និង​កម្លាំង​នៃ​ប្រព័ន្ធ​នយោបាយ​ជាតិ សេដ្ឋកិច្ច និង​សង្គម​
•​    ​នយោបាយ និង​អាកប្បកិរិយា​នៃ​មេដឹកនាំ​
•​    ​ចរិតលក្ខណៈ​ជាតិ និង​សីលធម៌​របស់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​។

​កត្តា​ទាំងនេះ​គឺជា​ប្រភព​ដែល​នាំ​ឲ្យ​សង្គម​មួយ​អាចមាន​អំណាច មាន​សាច់ដុំ គ្រប់គ្រាន់​ក្នុងការ​ប្រកួតប្រជែង នៅលើ​ឆាក​អន្តរជាតិ​បាន​។ ថ្វី​ដ្បិតថា​មិន​គ្រប់គ្រាន់ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹកនាំ​ប្រទេសមួយ​អាច​រៀបចំ​ឲ្យ​បាន​វា​គឺជា​កិច្ចការ​មួយ​ដ៏​ល្អប្រសើ​ដើម្បី​ឲ្យ​ជាតិ​នោះ​មាន​ភាពរឹងមាំ​៕

​ដកស្រង់​ពី​សៀវភៅ​៖ ចំណុច​ផ្ដើម​ស្ដីពី​វិទ្យាសាស្ត្រ​នយោបាយ​, បណ្ឌិត អ៊ុំ ប៉ុ​ម​


© រក្សាសិទ្ធិដោយ thmeythmey.com