ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
គ្រូការ៉ាតេដ៏ល្បីរបស់កាណាដាដែលពេទ្យកម្ពុជាដកហូតលិខិតឆ្លងដែន អាចត្រឡប់ទៅប្រទេសខ្លួនវិញហើយ
30, Jun 2016 ,
10:59 pm
រូបភាព
×
ដោយ:
ធីតា
គ្រូបង្វឹកការ៉ាតេជនជាតិកាណាដា ដែលបានជាប់គាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែគ្មានប្រាក់បង់ថ្លៃព្យាបាលឲ្យមន្ទីរពេទ្យមួយនៅភ្នំពេញ នឹងអាចវិលត្រឡប់ទៅមាតុប្រទេសរបស់ខ្លួនវិញហើយ។
លោក Marc Asselin អាយុ ៧៤ ឆ្នាំទទួលបានលិខិតឆ្លងដែនវិញហើយ កាលពីថ្ងៃទី ២៤ មិថុនានេះ បន្ទាប់ពីមន្ទីរពេទ្យមួយនៅភ្នំពេញដកហូតយក ព្រោះតែលោកគ្មានប្រាក់ចំនួន ២ ម៉ឺនដុល្លារសម្រាប់បង់ថ្លៃសម្រាកព្យាបាលរយៈពេល ៣៤ ថ្ងៃ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៩ មីនាកន្លងទៅនេះ លោកបានជួបគ្រោះថ្នាក់ស្ទះសរសៃឈាមក្នុងខួរក្បាល រួចក៏ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយ។ ស្ថានទូតកាណាដាប្រចាំនៅប្រទេសថៃ បានខិតខំធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហានេះ តែពុំអាចចរចាអ្វីបានទេ លុះត្រាតែបង់ថ្លៃព្យាបាលរួចរាល់។
រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡារបស់កាណាដា លោក Sebastien Proulx ក៏បានចូលរួមវិភាគទានដល់លោក Marc Asselin ដើម្បីអាចវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញផងដែរ។
លោក Marc Asselin បានរស់នៅកម្ពុជាតាំងពីឆ្នាំ ២០០៩ ។ រយៈពេល ៤០ ឆ្នាំមកនេះ លោកបានបណ្តុះបណ្តាលសិស្សខ្សែក្រវ៉ាត់ខ្មៅជាង ៥០០ នាក់។ មិនតែប៉ុណ្ណោះ លោកបានដឹកនាំសហព័ន្ធយូសេកានការ៉ាតេដូរបស់ជប៉ុន ២៥ ឆ្នាំ៕
ប្រភព៖ Le journal de Québec
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម