កីឡាជាតិ
ជាតិ
អ៊ុំ សេរី​រ័ត្ន មានឱកាស​ចែករំលែក​បទពិសោធន៍ និង​ដឹកនាំ​បង្វឹក​ក្រុម​កុមារ​ក្រីក្រ​
01, Jul 2016 , 9:19 am        
រូបភាព
អ៊ុំ សេរីរ័ត្ន អ្នកចាំទីជម្រើស​ជាតិ និងក្លិបក្រសួងការពារជាតិ។ រូបថត FFC
អ៊ុំ សេរីរ័ត្ន អ្នកចាំទីជម្រើស​ជាតិ និងក្លិបក្រសួងការពារជាតិ។ រូបថត FFC
ដោយ: ថ្មីៗ
 
​អ្នកចាំទី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ អ៊ុំ សេរី​រ័ត្ន ដែល​លេង​ឲ្យ​ក្លិប​ក្រសួងការពារជាតិ ទទួលបាន​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ក្នុង «​កម្មវិធី​ចែករំលែក​ប​ទ​ពិសោធន៍​បាល់ទាត់​» និង «​កម្មវិធី​ប្រកួត​ពានរង្វាន់​បាល់ទាត់​អាយុ​ក្រោម​១៤​ឆ្នាំ​សម្រាប់​ក្មេង​ក្រីក្រ​» ចាប់ពី​ខែកក្កដា ដល់​ខែតុលា ខាងមុខ​។​

 
​សម្រាប់​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ អ៊ុំ សេរី​រ័ត្ន អាយុ​២០​ឆ្នាំ នឹងធ្វើ​ការជ្រើសរើស​យក​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​ចំនួន​៧២​នាក់​ពី​ក្រុម​នៅ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៤ និង​សាលាបឋមសិក្សា​ចំនួន​២​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​បង្វឹក​បង្ហាត់​នូវ​បច្ចេកទេស​មួលដ្ឋាន ក៏ដូចជា​ការចែករំលែក​បទពិសោធន៍​។​
 
​សម្រាប់ អ៊ុំ សេរី​រ័ត្ន តួនាទី​ជា​ទូត​សុ​ឆន្ទៈ ផ្តល់ឱកាស​ដល់​រូបគេ​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ទៅដល់​ក្មេងៗ​។ អ្នកចាំទី​វ័យក្មេង​រូបនេះ បាន​បន្ថែមថា​៖ «​ខ្ញុំ​នឹង​ផ្តល់​ក្តី​ប្រាថ្នា ផ្តល់​ក្តីសង្ឃឹម និង​លើកទឹកចិត្ត​ពួកគេ ឱ្យ​តស៊ូ​ជម្នះ​ការលំបាក​ក្នុង​ជីវិត​»៕
 
 

Tag:
 អ៊ុំ សេរី​រ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com