ពីនេះ ពីនោះ
ក្លៀក​ខ្មៅ អាច​បណ្តាលមកពី​មូលហេតុ​ទាំង ៥ នេះ​
02, Jul 2016 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
១. កោរ​រោមក្លៀក​
​ការ​កោរ​រោមក្លៀក អាចធ្វើ​ក្លៀក​ខ្មៅ ជាពិសេស ស្បែក​ដែល​ឆាប់​ប្រតិកម្ម​។​



២. អតុល្យភាព​អ័រម៉ូន​
​អ្នក​ដែលមាន​បញ្ហា​អ័រម៉ូន អាច​បណ្តាល​ឲ្យ​ក្លៀក​ខ្មៅ ដោយ​មិនដឹង​ខ្លួន ជាពិសេស អ្នក​ដែលមាន​ជំងឺ​អ័រម៉ូន ដូចជា hypothyroidism និង Addison's disease​។​

៣. មិនសូវ​សម្អាត ឬ​ខាត់​ស្បែក​ក្លៀក​
​កង្វះ​អនាម័យ និង​ការថែរក្សា​វា​ឲ្យ​បានល្អ តាមរយៈ​ការសម្អាត និង​ខាត់​ស្បែក ពិតជា​មូលហេតុ​ចំបង ដែល​បណ្តាល​ឲ្យ​ក្លៀក​របស់​អ្នក ឡើង​ខ្មៅ​បន្តិច​ម្តងៗ ដោយសារ​តែមាន​កោសិកា ងាប់​ច្រើន​ទៅៗ នៅក្រោម​ក្លៀក​។​

៤. បាក់តេរី​
​ពេលខ្លះ វា​អាច​បណ្តាលមកពី​បាក់តេរី ជាពិសេស ពេល​អ្នក​បែកញើស​។​

៥. ដក​រោមក្លៀក​
​ជាការ​ពិត ការដក​រោមក្លៀក ក៏​អាច​បណ្តាល​ឲ្យ​វា​ខ្មៅ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com