ពីនេះ ពីនោះ
ប្រយ័ត្ន​អ្នក​សម្តី​ផ្អែម​!
02, Jul 2016 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រយ័ត្ន​អ្នក​សម្តី​ផ្អែម​!
​កំណាព្យ​បទ ព្រហ្មគីតិ​


​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!

-​ប្រយ័ត្ន​អ្នក​លាប​ក្រែ​ម​    ​    សម្តី​ផ្អែម​ថែម​ធ្វើ​ល្អ​
​មិន​ថា​ខ្មៅ​ឬ​ស​    ​         ​ខ្លះ​មិនល្អ​ដូច​សម្តី​។​

-​នៅមុខ​យើង​សរសើរ​         ​ចេញ​ឆ្ងាយ​ដើរ​ជូរ​អប្រិយ​
​ចាក់ចុច​រឿង​ចាស់​ថ្មី​         ​    ​ប្រពន្ធ​ប្តី​អាច​បែកបាក់​។​

-​ពឹង​យើង​ធ្វើ​ដាក់ខ្លួន​    ​         ​បាន​មាំមួន​ពើង​ទ្រួ​ង​ដាក់​
​យើង​ពឹង​សម្លឹង​ប្រាក់​    ​         ​ធ្វើ​ឫក​ហាក់​ឈឺឆ្អាល​ក្រៃ​។​

-​នៅក្រោយ​យើង​ថា​ផ្សេង​         ​គិតតែ​កេង​រក​កម្រៃ​
​រក​ល្បិច​ទាំងយប់​ថ្ងៃ​    ​         ​គិត​កែច្នៃ​បំផ្លាញ​គ្នា​។​

-​កាព្យ​នេះ​គ្រាន់​ពញ្ញាក់​         ​មិនមែន​ចាក់រុក​និន្ទា​
​គួរ​ប្រយ័ត្ន​គ្រប់​គ្រា​         ​    ​សេពគប់​គ្នា​ទារ​ស្មោះត្រង់​៕








© រក្សាសិទ្ធិដោយ thmeythmey.com