កីឡាជាតិ
ជាតិ
Hun Sen Cup៖ សូដាវីដ ស៊ុតបាល់បញ្ចូលទីនាំភ្នំពេញក្រោនបានលេខបី នៅ​ថ្ងៃ​ខួបកំណើត
02, Jul 2016 , 5:35 pm        
រូបភាព
អ៊ិន សូដាវីដ ឈាន​ដល់​វ័យ​១៨​ឆ្នាំនៅ​ថ្ងៃទី២ ខែកក្កដា នេះ។ រូបថត ហ្វេសប៊ុក Phnom Penh Crown
អ៊ិន សូដាវីដ ឈាន​ដល់​វ័យ​១៨​ឆ្នាំនៅ​ថ្ងៃទី២ ខែកក្កដា នេះ។ រូបថត ហ្វេសប៊ុក Phnom Penh Crown
ដោយ: ថ្មីៗ
ខ្សែបម្រើ​ប្រយុទ្ធ អ៊ិន សូដាវីដ បាន​ស៊ុត​បាល់បញ្ចូលទីនៅនាទី ៨៧ នាំភ្នំពេញ​ក្រោន​ទទួល​ជ័យ​ជម្នះ ១-០ លើ​ស៊ីម៉ាក់យូណាយធីត នាការ​ប្រកួតដណ្តើម​ចំណាត់​ថ្នាក់​លេខបីពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក នា​ថ្ងៃសៅរនេះ។



អ្វីដែលគួរឲ្យ​កត់សម្គាល់​នោះ យុវជន​ដែល​កើតនៅ​រាជធានីភ្នំពេញ អ៊ិន សូដាវីដ ក៏ឈាន​ដល់​ការប្រារព្ធខួបកំណើតអាយុ​១៨​ឆ្នាំ​នៅ​ថ្ងៃដដែល​នេះ​ផង​ដែរ៕

Tag:
 Hun Sen Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com