ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ស្រីៗ​យើង​! ដឹង​វិធី​ថែរក្សាកន្លែង​សម្ងាត់​របស់ខ្លួន ហើយ​ឬ​នៅ​?
03, Jul 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ

•    ចូរ​ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​លាង​សម្អាត​កន្លែង​ពិសេស​
•    ជូត​វា​ឲ្យ​ស្ងួត ក្រោយពេល​អ្នក​លាង​សម្អាត (​ដាច់ខាត កុំ​ឲ្យ​វា​សើម​ឲ្យ​សោះ​)


•    ទ្វារមាស មាន​សមត្ថភាព​សម្អាត និង​កម្ចាត់​បាក់តេរី​ដោយ​ខ្លួនឯង ដូច្នេះ បើ​គ្រូពេទ្យ​មិន​ណែនាំ​ទេ សូមកុំ​ប្រើ​សាប៊ូ ឬ​ទឹក​អនាម័យ​លាង តាមចិត្ត​ខ្លួនឯង​ឲ្យ​សោះ ពីព្រោះ វា​អាច​សម្លាប់​បាក់តេរី​ល្អៗ ដែល​នៅ​ជុំវិញ​ប្រដាប់ភេទ និង​ធ្វើ​ឲ្យ​វា​ស្ងួត​ជាដើម​
•    ប្រើ​ខោ​ក្នុង ដែល​ធ្វើ​ពី​កប្បាស​សុទ្ធ​
•    បោក​សម្អាត​ខោ​ក្នុង​ឲ្យ​បាន​ស្អាត​ល្អ ហើយ​ហាល​ឲ្យ​ស្ងួត​ជានិច្ច​
•    ប្រើ​សាប៊ូ​ស្រាលៗ ដើម្បី​បោក​ខោ​ក្នុង ហើយ​យក​ល្អ កុំ​បោក​ជាមួយនឹង​ខោអាវ​ដទៃ​
•    ប្រើ​ក្រដាសអនាម័យ ដែល​ទន់ ហើយ​មាន​គុណភាព ដើម្បី​សម្អាត​កន្លែង​សម្ងាត់​របស់​អ្នក​
•    កុំ​អេះ ឬ​ស្ទាប​ប្រដាប់ភេទ ប្រយ័ត្ន​ឆ្លង​មេរោគ​៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com