ពីនេះ ពីនោះ
វេយ្យាករណ៍ខ្មែរ​៖ តើ​ពេលណា​ដែល​គេ​ត្រូវ​ប្រើ​មូសិកទន្ត ឬ​ធ្មេញកណ្តុរ “ ៉ ”
03, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ វណ្ណយុត្តិ គឺជា​សញ្ញា​ទាំងឡាយ​ដែល​បង្កើតឡើង ដើម្បី​កែប្រែ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យពេចន៍​ខ្លះ ឲ្យ​សមស្រប​ទៅតាម​តម្រូវការ​ប្រើប្រាស់ ក្នុង​ភាសា​របស់​យើង ។ មិនតែប៉ុណ្ណោះ សញ្ញា​ទាំងនេះ ក៏​អាចជួយ​បំប្លែង​សំឡេង​នៃ​ពាក្យ​ខ្លះ ដែលមាន​ប្រភព​មកពី​ភាសាបាលី ឬ​សំស្ក្រឹត​ផងដែរ ។ ចំណែក មូសិកទន្ត ឬ​ធ្មេញកណ្តុរ “  ៉ ” ក៏​ជាស​ញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​ទាំងឡាយ​។ តើ​គេ​ប្រើ​វា​ដើម្បី​អ្វី​?



​មូសិកទន្ត ឬ​ធ្មេញកណ្តុរ “  ៉ ” ជា​សញ្ញា​មួយ​ប្រើ​សម្រាប់​សម្លាប់​, បំបែរ​សំឡេង​ព្យញ្ជនៈ ៧ តួ ដែលមាន​សំឡេង​ឃោសៈ ឲ្យ​ទៅជា​អឃោសៈ គឺ ង​, ញ​, ប​, ម​, យ​, រ​, វ​, ឲ្យ​ទៅជា​សំឡេង​អឃោសៈ​វិញ ង៉​, ញ៉​, ប៉​, ម៉​, យ៉​, រ៉​, វ៉​, ។ ប្លែក​តែ​តួ “ ប ” មួយ ដែលមាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំងនេះ ត្រូវបាន​ប្រើ​ក្នុង​ពាក្យ ង៉ក់​ង​, ញ៉ែងញ៉ង​, ប៉ប៉ាច់ប៉ប៉ោច​, ម៉ែឪ​, យ៉ាប់យ៉ឺន​, រឿងរ៉ាវ​, វ៉ូងវ៉ាង ។​

● ចំណាំ ៖ កាលណា​ពាក្យ​ទាំងនេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់​យ៉ឺ​ន​, ល្បែង​ចាប៉ឹក​... ។ គេ​ត្រូវយក​សញ្ញា (​ុ​) មក​ជំនួស​ធ្មេញកណ្តុរ ដែល​ដាក់​ពីលើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជាមួយ​ស្រៈ​ខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​, ចំណុច​វេយ្យាករណ៍​



© រក្សាសិទ្ធិដោយ thmeythmey.com