ពីនេះ ពីនោះ
តើ​ពាក្យ «​រំលឹក​, រម្លឹក​, រំឭក​» មួយណា​ត្រឹមត្រូវ​? ​
04, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​តែងតែ​ប្រកែក​គ្នា​ទៅវិញទៅមក ចំពោះ​ពាក្យ​ទាំងបី​នេះ​ដោយ​អ្នកខ្លះ​អះអាងថា ពាក្យ​នេះ​ស​សេរ​ជា​ជើង​រាយ «​រំលឹក​» ខ្លះ​ថា​សរសេរ​ជា​ជើង​តម្រួត «​រម្លឹក​» និង​អ្នក​ខ្លះទៀត បញ្ជាក់ថា​ត្រូវតែ​សរសេរ​ជា​ស្រះ​ពេញ​តួ «​រំឭក​» ទើប​ត្រឹមត្រូវ​។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងបី គឺ​សរសេរ​ជា «​រំលឹក​» , «​រម្លឹក​» ឬ «​រំឭក​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ​។ ឧទាហរណ៍​៖ រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេរៀន​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com