កីឡាជាតិ
អន្តរជាតិ
មេក្រូ​របស់​អ្នកយកព័ត៌មាន​ដែល​រ៉ូ​ណា​ល់​ដូ​គប់​ចោល នឹងត្រូវ​ដាក់​ឲ្យ​ដេញថ្លៃ​
05, Jul 2016 , 9:19 am        
រូបភាព
ដោយ: ធីតា
​មេក្រូ​មួយ​ក្លាយទៅជា​វត្ថុ​មានតម្លៃ ដោយសារ​ឆ្លងកាត់​ដៃរ​បស់​កីឡាករ​ដ៏​ល្បីល្បាញ គ្រីស្ទី​ណូ រ៉ូ​ណា​ល់​ដូ​។ វា​នឹង​ត្រូវដាក់​ឲ្យ​ដេញថ្លៃ​ក្នុងពេល​ឆាប់ៗ​នេះ​។​

 
​នៅក្នុង​អំឡុងពេល​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​មួយ​ដែល​ស្ថិតនៅ​ជិត​ទីក្រុង Lyon ប្រទេស​បារាំង សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប កាលពី​ពីរ​សប្តាហ៍​មុន កីឡាករ​លំដាប់​ពិភពលោក គ្រីស្ទី​ណូ រ៉ូ​ណា​ល់​ដូ បាន​បញ្ចេញ​កំហឹង​របស់ខ្លួន ដោយ​គ្រវែង​មេក្រូ​របស់​អ្នកយកព័ត៌មាន​ម្នាក់​របស់​ទូរទស្សន៍​ជាតិ​ប៉​ទុយ​ហ្កា​ល់ CMTV ដែល​ខំ​រត់​មក​សម្ភាស​កីឡាករ​ឆ្នើម​រូបនេះ ចូលទៅក្នុង​ទឹក​បឹង​។ កាយវិការ​នេះ​គឺជា​ការប្រមាថ​ចំពោះ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​របស់ខ្លួន ដែល​បាន​បញ្ជូន​អ្នកយកព័ត៌មាន ដើម្បី​មក​សាកសួរ​ព័ត៌មាន​ជុំវិញ​ការរៀបចំ​ខ្លួន​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ប៉​ទុយ​ហ្កា​ល់ សម្រាប់​ការប្រកួត​ដែល​ត្រូវ​ប៉ះ​ជាមួយនឹង​ប្រទេស​ហុង​គ្រី​។​
 
​ថវិកា​ដែល​នឹង​បាន​ពី​ការលក់​ដេញថ្លៃ​មេក្រូ​នេះ​នឹងត្រូវ​ប្រគល់ជូន​សមាគម​ជួយសង្គ្រោះ​កុមារ​នៃ​ទីក្រុង Funchal ដែល​ជាទី​កំណើត​របស់​កីឡាករ​ពាក់អាវ​លេខ ៧ នេះ​៕
 
​វីដេអូ 

ប្រភព​៖ Le Soir

 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com