កីឡាជាតិ
ជាតិ
U-16 កម្ពុជា សាក​ជើង​ជាមួយ​មី​យ៉ាន់​ម៉ា ល្ងាច​នេះ មុន​ជំនួប​ដណ្តើម​ជើងឯក​អាស៊ាន​
06, Jul 2016 , 9:19 am        
រូបភាព
 
​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្រុម​ជម្រើសជាតិ​កីឡាករ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា នឹងត្រូវ​ប្រកួត​សាក​ជើង​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ មី​យ៉ាន់​ម៉ា នា​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃទី​៦ កក្កដា​នេះ មុននឹង​ឈានចូល​ដល់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U-16 Championship ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៣ ខែកក្កដា ខាងមុខ​។​

 
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា លោក Kazunori Inoue ជឿជាក់ថា កីឡាករ​កម្ពុជា​នឹង​អាច​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​មិត្តភាព​ជាមួយ​មី​យ៉ាន់​ម៉ា នា​រាត្រី​នេះ​។ លោក​ថា ការប្រកួត​មិត្តភាព​នេះ​គឺជា​ការដក​បទពិសោធ​ន៍​សម្រាប់ កីឡាករ U-16 កម្ពុជា ដើម្បី​ត្រៀមខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាមុន ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការប្រកួត​យក​ពាន់រង្វាន់​ប្រចាំ​តំបន់ AFF U-16 Championship 2016 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​សម្រាប់​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ មី​យ៉ាន់​ម៉ា វិញ លោក Nyi Nyi Latt ចាត់ទុកថា ការប្រកួត​នេះ​ជា​ការដកពិសោធន៍​គ្នា​ទៅវិញទៅមក ដែល​កីឡា​ករមី​យ៉ាន​ម៉ា និង​អាច​បង្ហាញ​ទម្រង់​លេង​របស់ខ្លួន​ថា តើ​ពួកគេ​អាច​លេង​បាន​កម្រិតណា​?​។ លោក Nyi Latt ក៏​មិនអាច​ទាន់​បញ្ជាក់​ក្តី​សង្ឃឹមថា ក្រុម​ជម្រើសជាតិ​លោក​អាច​យកឈ្នះ​ក្នុងការ​ប្រកួត​មិត្តភាព​នេះឡើយ​។​
 
​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U-16 Championship នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ​១១ កក្កដា​ខាងមុខ ដោយមាន​ប្រទេស​នៅ​តំបន់​អាស៊ី​ចំនួន​១១​ប្រទេស​ចូលរួម​ក្នុងការ​ប្រកួត​នេះ​។  នៅក្នុង​ពូ​ល A មាន មី​យ៉ាន់​ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហ​បុរី​។ កម្ពុជា ស្ថិតនៅក្នុង​ពូ​ល B ជាមួយ ថៃ ឡាវ ទី​ម័​រ​ខាងកើត និង ព្រុយ​ណេ ដោយ​ការប្រកួត​ប្រព្រឹត្តទៅ​ចន្លោះ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៣ ខែកក្កដា ខាងមុខ​។​
 
​លោក Kazunori Inoue បាន​ឲ្យ​ដឹងថា ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការប្រកួត​នេះ ។ តាមរយៈ​ការហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​ជាង​៤​ខែ​មកនេះ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ សន្យាថា លោក​នឹង​ខិតខំ​ដឹកនាំ​ក្រុម U ១៦ កម្ពុជា​ឲ្យ​បានល្អ​តាមរយៈ​បទពិសោធន៍​ខ្លួន ដើម្បី​បន្សល់ទុក​លទ្ធផល​ល្អ​មួយ​ដល់​កម្ពុជា ក្នុងការ​ប្រកួត​ពានរ​ង្វាន់ U១៦ នេះ​។​
 
​សម្រាប់​ការប្រកួត U ១៦ ឆ្នាំនេះ កីឡាករកម្ពុជាកាលឆ្នាំមុន​ក៏មាន​ការផ្លាស់ប្ដូរ​មួយចំនួន​ផងដែរ​ ដោយសារតែ​បង្ហាញ​របួស​។ បើតាម​លោក Kazunori Inoue កីឡាករ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ក្រុម​ជម្រើសជាតិ U ១៦ កម្ពុជា​កាលពី​ឆ្នាំមុន គឺ​កីឡា​ការ អាត អូន​តូច នោះ​មិនបាន​ជាប់​ឈ្មោះ​លេង​ក្នុងការ​ប្រកួត​នេះឡើយ ដោយសារតែ​ទម្រង់​លេង​របស់​កីឡាករ អាត អូន​តូច មានការ​ធ្លាក់ចុះ​លេង​មិនសូវ​បានល្អ​ដូច​ឆ្នាំមុន ៕
 

Tag:
 បាល់ទាត់​
  មី​យ៉ាន់​ម៉ា​
  AFF U16)
© រក្សាសិទ្ធិដោយ thmeythmey.com