កីឡាជាតិ
ជាតិ
U-16 កម្ពុជាចាញ់ មីយ៉ាន់ម៉ា ៣-២ ក្នុងការ​ប្រកួតកំដៅសាច់ដុុុំ
06, Jul 2016 , 8:41 pm        
រូបភាព
ក្រុម​កីឡា​បាល់ទាត់ U16 កម្ពុជា។ រូបថត FFC
ក្រុម​កីឡា​បាល់ទាត់ U16 កម្ពុជា។ រូបថត FFC
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំកម្ពុជា បាន​ប្រកួត​ចាញ់​មីយ៉ាន់ម៉ា ៣-២ ក្នុងការ​ប្រកួតមិត្តភាព​កំដៅ​សាច់ដុំនាល្ងាច​ថ្ងៃទី​៦ ខែកក្កដា នេះ នៅពហុកីឡដ្ឋាន​ជាតិ។



 មីយ៉ាន់ម៉ា នាំមុខ ១-០ នៅ​តង់ទីមួយ ហើយ​កម្ពុជា​វាយ​បក​បាន​២គ្រាប់​ភ្លាម​ៗ​នៅ​ដើម​តង់ទីពីរ។ ខណៈ​កម្ពុជា​ហៀបនឹងអបអរជ័យ​ជម្នះ​របស់​ខ្លួន​ទៅ​ហើយនោះ មីយ៉ាន់ម៉ា ទម្លាយ​សំណាញ់​បាន​២គ្រាប់​លើកម្ពុជា។ នេះ​ជាការប្រកួតកំដៅសាច់ដុំ មុនជំនួប​ផ្លូវការនៃព្រឹត្តិការណ៍ AFF U16 Championship ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ៕

Tag:
 U16 Cambodia
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com