ពីនេះ ពីនោះ
ពាក្យ​«​លឺ​»​ប្រែ​ថា​«​អ្នក​» ចំណែក​ពាក្យ​«​ឮ​»​ទើប​មានន័យថា​«​ចាប់យក​សូរសព្ទ​»
09, Jul 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ការសរសេរ​ពា​ក្យ​ថា «​ឮ​» តែងតែ​ត្រូវបាន​សាធារណជន​សរសេរ​ខុស ដោយ​ពាក្យ​«​លឺ​»​ជំនួស​។ តែ​តាម​ការពិត​ពាក្យ​ថា​«​លឺ​»​មិនមែន​សំដៅ​ការទទួលបាន​សំឡេង ដូច​អ្វីដែល​សាធារណជន​សរសេរ​ក​ន្ល​ង​មក​នោះឡើយ​។ ចំណែក​នៅក្នុង​វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖

​ពាក្យ​«​លឺ​» មានន័យថា អ្នកជា​ពាក្យ​សម្រាប់​និយាយ​ក្នុង​ទី​ចំពោះមុខ​ទៅរក​ចិន​សុទ្ធ​(​ចិន​ឆៅ​)​។ ឧទាហរណ៍ លឺ​មក​មានការ​អ្វី​? = អ្នក​មក​មានការ​អ្វី​? 
 
​ចំណែក ពាក្យ​«​ឮ​» ជា​ស្រៈ​សំស្ក្រឹត ជាទី​ឃៈ​(​អ​.​ថ​.​លឺ​) ជា​ទន្តជៈ​មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ​(​ដូច ល ដែរ​)​។ ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ចាប់យក​សូរសព្ទ​បាន​ឬ​បានដឹង​សូរសព្ទ​ដោយ សោ​ត្រ​ប្រសា​ទៈ ឮ​គេ​និយាយ​គ្នា ឮដំណឹង ផ្គរ​លាន់ឮ​ខ្លាំង ឮឈ្មោះ ឮសូរ​ជជែក​ប្រកែក​គ្នា​។​ល​។​
 
​ហេតុនេះ ចំពោះ​អ្នក​ដែល​ធ្លាប់​សរសេរ​ពាក្យ​«​លឺ​» ក្នុងន័យ​ថា ចាប់បាន​សូរសព្ទ​អ្វីមួយ គួរ​ឈប់​សរសេរ ហើយ​បែរមក​សរសេរ​ពាក្យ​«​ឮ​» វិញ​ទើប​ត្រឹមត្រូវ​៕
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)],​ចំណុច​វេយ្យាករណ៍​
 

© រក្សាសិទ្ធិដោយ thmeythmey.com