ពីនេះ ពីនោះ
ត្រូវការ​បុគ្គលិក​ម្នាក់​ធ្វើការ​ច្រើន​មុខ តែ​មិន​ត្រូវការ​បុគ្គលិក​ច្រើន​នាក់​ធ្វើការ​មួយ​មុខ​
10, Jul 2016 , 6:59 pm        
រូបភាព
​កាលពី​យូរយា​ណាស់​មកហើយ ស្ថាប័ន​នានា​ប្រគល់​ការងារ​មួយ​មុខ​ឲ្យ​បុគ្គលិក​ម្នាក់​ធ្វើ​។ នេះ​ជា​របៀប​ធ្វើការ​បែប​បុរាណ​របស់​សង្គម​ទូទៅ មិន​ថា នៅ​កម្ពុជា ឬ​នៅ​បរទេស​ទេ​។

 
​ប៉ុន្តែ នៅពេលដែល​បច្ចេកវិទ្យា​ព័ត៌មាន​រីកចម្រើន ការប្រកួតប្រជែង​ចំណេះដឹង​កាន់​ខ្លាំង​ឡើង ស្ថាប័នរដ្ឋ ឯកជន អង្គការ ពិតជា​ត្រូវការ​បុគ្គលិក កម្មករ ឬ​មន្ត្រី ដែលមាន​សមត្ថភាព​ខ្ពស់​។ នៅក្នុង​បរិបទ​សព្វថ្ងៃនេះ ស្ថាប័ន​ត្រូវការ​បុគ្គលិក កម្មករ ឬ​មន្ត្រី​ម្នាក់​ដែល​អាចធ្វើ​ការ​បាន​ច្រើន​មុខ ពោល គឺ​គេ​មិនត្រូវ​ការ​ឡើយ មនុស្ស​(​បុគ្គលិក​)​ច្រើន​នាក់​ដែល​អាច​ធ្វើការ​បានតែ​មួយ​មុខ​នោះ​។ 
 
​ក្នុងករណី​ខាងលើនេះ ក្រុមហ៊ុន​ត្រូវការ​ជា​ចាំបាច់​បុគ្គលិក​ម្នាក់​ដែលមាន​សមត្ថភាព​ធ្វើការ​ច្រើន​មុខ ពីព្រោះ ក្រុមហ៊ុន​អាច​ចំណាយ​អស់​តិច​ល្មម ហើយ​ប្រសិទ្ធិភាព​ការងារ​ក៏​កាន់តែ​ខ្ពស់​។ បុគ្គលិក​ដែល​ពូកែ ចូលចិត្ត​ការងារ​ប្រភេទ​នេះ​ណាស់ ព្រោះ ពួកគេ​ទទួលបាន​ប្រាក់ខែ​ច្រើន​។ តែ​ចំពោះ​បុគ្គលិក​មិនសូវ​ពូកែ​វិញ ពួកគេ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ ឬ​ប្រឈម​នឹង​ការកាត់បន្ថយ​ប្រាក់ខែ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com