ជាតិ
​​​ន​យោ​បាយ​ជាតិ​
បារាំងអំពាវនាវ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​បាញ់សម្លាប់​​លោក កែម ឡី ឲ្យច្បាស់​លាស់​
12, Jul 2016 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
អ្នក​នាំពាក្យរបស់​​​ក្រសួងការបរទេសបារាំង បានចេញ​សេចក្តី​ថ្លែងការណ៍ ដោយចូលរួម​រំលែកទុក្ខ​ជាមួយក្រុមគ្រួសារ​លោក កែម ឡី ហើយអំពាវនាវឲ្យមានការស៊ើបអង្កេត​ឲ្យបានច្បាស់​លាស់​ចំពោះ​ឃាតកម្ម​​នេះ។



«យើងមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលទទួលដំណឹងអំពីឃាតកម្មលើអ្នកវិភាគនយោបាយ លោក កែម ឡី»។  នេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសបារាំង កាលពីថ្ងៃ​ចន្ទ​ ដែលបង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅប៉ុន្មាននាទីមុននេះ។ សេចក្តី​ថ្លែងការណ៍បន្តទៀតបែបនេះថា៖« ប្រទេសបារាំងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ​និងញាតិមិត្តនៃសព ហើយអំពាវនាវ​ឲ្យ​មានការស៊ើប​អង្កេត​ច្បាស់​លាស់​អំពី​មូល​ហេតុ​នៃការ​ស្លាប់​នេះ»។

កាលពីថ្ងៃទី ១០ ខែកក្កដា ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បានចេញ​សេចក្ដីថ្លែងការណ៍ បង្ហាញ​ការសោកស្ដាយ​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី ហើយអាមេរិកបាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ហ្មត់ចត់ ចំពោះ​ករណីនេះ​ផងដែរ

Tag:
 កែម ឡី
  ទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com