ជាតិ
សង្គមជាតិ
​តើ​ការ​កាន់​ព្រះពុទ្ធសាសនា នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ក្រ​ឬ​?
14, Jul 2016 , 9:50 pm        
រូបភាព
ដោយ:
​មតិ​មួយចំនួន បាន​លើកឡើងថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ក្រ ដោយសារតែ​ប្រជាជន​ខ្មែរ​ភាគច្រើន​គោរព​ព្រះពុទ្ធ​សា​សា​នា​។ តែ​ព្រះ​តេជគុណ សាន សុជា ធម្ម​ថិ​ក​ដ៏​ល្បី​នៅ​កម្ពុជា បាន​បដិសេធ​នឹង​ទស្សនៈ​នេះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រឿង​ពលរដ្ឋ​ខ្មែរ​​ក្រ មិនមែន​មកពី​កត្តា​កាន់សាសនា​នោះទេ តែ​វា​អាស្រ័យទៅលើ​បុគ្គល​ម្នាក់ៗ​ខ្លួនឯង​ផ្ទាល់​។ ព្រះអង្គ បាន​លើក​ពី​ព្រះពុទ្ធដីកា​ថា បុគ្គល​ប្រឹងប្រែង​ធ្វើ​ការងារ ដោយ​មិន​ប្រើ​លេស​ថា ក្តៅ​ពេក ត្រជាក់​ពេក ឬ​ពិបាក​ពេក ពោលគឺ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព អ្នកនោះ​នឹង​អា​ចរក​ទ្រព្យ​បាន​មិន​ខាន​។​


 
​លើសពីនេះទៅទៀត ធម្មកថិក​អង្គ​នេះ ក៏​បន្ថែមថា ព្រះពុទ្ធ​ជា​ម្ចាស់​មិនដែល​បង្រៀន​ឲ្យ​មនុស្ស ឬ​ពុទ្ធបរិស័ទ​ចាំតែ​ទៅ​បន់ស្រន់ ដើម្បី​បានទ្រព្យ​នោះឡើយ តែ​ព្រះពុទ្ធ​បង្រៀន​ឲ្យ​ខំប្រឹងប្រែង​ធ្វើការ​។ ព្រះ​តេជគុណ​សាន សុជា មាន​ដីកា​ថា ពលរដ្ឋ​ខ្មែរ​ខ្លះ សមតែ​ក្រ​ទេ ពីព្រោះ​មួយថ្ងៃៗ ពួកគេ​គ្មាន​ធ្វើ​ការងារ​អ្វី ក្រៅតែពី​លេង​តែ​បៀ និង​ជល់​មាន់​។​

​សូម​ទស្សនា និង​ស្តាប់​ការពន្យល់​របស់​ព្រះ​តេជគុណ សាន សុជា ខាងក្រោម​៖

 

Tag:
 សាន សុជា​
  ធម៌​
  ព្រះពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com