ជាតិ
បាក់​ឌុប​៖ វិញ្ញាសា​ជម្រើស​មាន​ពីរ​គឺ ប្រវត្តិវិទ្យា និង​ផែនដី-បរិស្ថានវិទ្យា នៅ​ឆ្នាំនេះ​
15, Jul 2016 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បែងចែក​វិញ្ញាសា​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ ចំនួន ២ គឺ ប្រវត្តិវិទ្យា និង​ផែនដី-​បរិស្ថានវិទ្យា​។​



​បើ​យោងតាម​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​សិស្សានុសិស្ស​របស់​ក្រសួង​អប់រំ​​វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គឺ មុខវិជ្ជា​ប្រវត្តិវិទ្យា រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ផែនដី និង​បរិស្ថានវិទ្យា​។​
 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តឡើង ក្នុងសម័យ​ប្រឡង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ខាងមុខ​៕


Tag:
 បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com