ជាតិ
បទសម្ភាសន៍
សង្គមជាតិ
លោក ឡុង បូរ៉ា​រិ​ទ្ធិ ឱប​«​ចាប៉ី​»ដូច​ឱប​ប្រពន្ធ
18, Jul 2016 , 10:00 am        
រូបភាព
​លោក ឡុង បូរ៉ា​រិ​ទ្ធិ គឺជា​វិស្វករ​អេឡិចត្រូនិក និង​អគ្គិសនី​មួយរូប ដែល​បម្រើ​ការងារ​នៅ ធនាគារជាតិ​នៃ​កម្ពុជា​។ ព្រោះតែ​ស្រឡាញ់ ចាប់​ចិត្តនឹង​ឧបករណ៍​ចាប៉ីដងវែង លោក​បាន​ច្នៃ​ឧបករណ៍​បុរាណ​ខ្មែរ​មួយ​នេះ ដោយ​បំពាក់​អេឡិចត្រូនិក​។ ចាប៉ី​អេ​ឡិ​ក​ត្រូ​និក​នេះ នឹង​ស្រូប​សំឡេង​១០០​ភាគរយ ចេញពី​ឧក​បរ​ណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ ដូច​ឧបករណ៍​របស់​បស្ចិម​ប្រទេស​ដែរ​។​

​លោក ឡុង បូរ៉ា​រិ​ទ្ធិ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដោយ​មិន​លាក់លៀម​ថា លោក​ស្រឡាញ់​ឧបករណ៍​«​ចាប៉ី​» ដូច​ប្រពន្ធ​អីចឹង​។ 

​បន្ទាប់ពី​ជោគជ័យ​ក្នុង​ការផលិត និង​ច្នៃ​ឧបករណ៍​ចាប៉ី ភ្ជាប់​អេ​ឡិ​ក​ត្រូ​និក​ហើយ បុរស​វ័យ​៣៦​ឆ្នាំ​រូបនេះ គ្រោង​ច្នៃ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ផ្សេងទៀត ឲ្យ​ទៅជា​អេឡិចត្រូនិក​ដូចគ្នា​ដែរ​។ បន្ថែម​ពី​នោះ លោក បូរ៉ា​រិ​ទ្ធិ នឹង​ចងក្រង​ជា​ឯកសារ​ស្តីពី របៀប​បង្កើត​ចាប៉ី​អេ​ឡិ​ក​ត្រូ​និក ផងដែរ ដើម្បី​ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ ៣​នាទី ពី​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖

Tag:
 ឡុង បូរ៉ា​រិ​ទ្ធិ​
 ​ ចាប៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com