ពីនេះ ពីនោះ
«​តេ​» មក​អូន ឬ​«Call» មក​បង គឺជា​ពាក្យ​បារាំង និង​ពាក្យ​អង់គ្លេស​
19, Jul 2016 , 8:20 am        
រូបភាព
​កាលពី​១០ ឬ​២០​ឆ្នាំមុន គេ​លឺសូរ​ជនជាតិខ្មែរ​ច្រើន​និយាយ​ទៅកាន់​គ្នា​ទៅវិញទៅមក​ថា «​តេ​» មក​ខ្ញុំ​នៅ​ម៉ោង​នេះ ឬ​ម៉ោង​នោះ​។ តែ​នៅពេល​បច្ចុប្បន្ននេះ គេ​លឺ​សូរពាក្យ​ថា «Call» មក​ណា ឬ Call មក​ណា​បង​។



​ពាក្យ​«​តេ​»​នេះ តាមពិត គឺ​វា​ក្លាយ​មកពី​ពាក្យ​បារាំង​ថា Té ។ ហើយ Té នេះ ពាក្យ​ពេញ​របស់​វា គឺ Téléphoner ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា ទូរ​សព្ទ​មក ឬ​ហៅ​មក​។ ខ្មែរ​យើង​មិន​និយាយ​ពាក្យ​ពេញ​ទេ ពួកគេ​នាំគ្នា​និយាយ​កាត់​ថា​«​តេ​» តែម្តងទៅ​។ មនុស្ស​ចាស់ៗ​អាច​ដឹងថា ពាក្យ​នេះ​ក្លាយ​មកពី​ពាក្យ​បារាំង តែ​ក្មេង​វិញៗ ពួកគេ​មិនដឹង​ទេ​។ ពាក្យ​នេះ ត្រូវបាន​ប្រើប្រាស់​ជា​យូរយារ​ណាស់​មកហើយ​។ 

​ងា​យមក​និយាយ​ពី​ពាក្យ​«Call»​វិញ​។ វា​គឺជា​ពាក្យ​អង់គ្លេស​ដែល​ខ្មែរ​យើង​ចាប់​ប្រើប្រាស់​វា​ច្រើន​មែនទែន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ពាក្យ​នេះ​ត្រូវបាន​យុវជន​ភាគច្រើន​យល់​ពី​អត្ថន័យ​របស់​វា​ថា ហៅ​ទូរ​សព្ទ ឬ​ទូរ​សព្ទ​ចូល ឬ​ចេញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com