ពីនេះ ពីនោះ
បេនឡាន គឺ​ពាក្យ​ខ្មែរ​មួយ​ពាក្យ និង​វៀតណាម​មួយ​ពាក្យ​
21, Jul 2016 , 8:20 am        
រូបភាព
​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ប្រើប្រាស់​ពាក្យ​នេះ​ដោយ​មិនដឹងថា​ពាក្យ​បេនឡាន​នេះ ក្លាយ​មកពី​ពាក្យ​អ្វី​ពិតប្រាកដ​ឡើយ​។



ជនជាតិខ្មែរ​ដែល​ចេះ​វៀតណាម ហើយ​ត្រូវបាន​សាកសួរ​ដោយសារ​ព័ត៌មាន​ថ្មីៗ បាន​ពន្យល់ថា ពាក្យ​«​បេន​»(Bên) គឺជា​ពាក្យ​វៀតណាម​ដែល​មានន័យថា​«​ចំណត​»​ជា​ភាសា​ខ្មែរ​។

​បើ​និយាយ​ជា​ភាសា​ខ្មែរ​ពេញ​តែម្តង គឺ​ចំណត​ឡាន ឬ​រថយន្ត​។ តែបើ​យើង​ប្រើប្រាស់​ដោយ​មិន​ចាប់អារម្មណ៍​«​បេនឡាន​»​ដែល​ពាក្យ​«​បេន​»​ជា​ភាសា​វៀតណាម និង​ឡាន ជា​ភាសា​ខ្មែរ​។

​ដូច្នេះ ពាក្យ​ថា​«​បេនឡាន​» គឺ​ខ្មែរ​មួយ​ពាក្យ និង​វៀតណាម​មួយ​ពាក្យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com