ពីនេះ ពីនោះ
ស្ទាំង​ស្លាប​ស្រួច​ចុង​ខ្នង​ស​
22, Jul 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ទាំង​ស្លាប​ស្រួច​ចុង​ខ្នង​ស គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​មាន​ក្បាល​ពណ៌​ប្រផេះ មាន​ឆូត​ខ្មៅ​ពាសពេញ​ខ្លូន ចុង​ខ្នង​ស​។ ចំណែក​បក្សី​ញី មាន​ក្បាល​ពណ៌​ច្រេះ ពោះ​ពណ៌​ស និង​ស្លាប​ពណ៌​ខ្មៅ​។  បក្សី​នេះ ភាគច្រើន​រស់នៅ​តាម​ព្រៃរបោះ តំបន់​ចំការ​។


បក្សី​នេះ ជាទូទៅ​ទំ​លើ​មែកឈើ​ខ្ពស់​ស្រលះ រួច​ទម្លាក់ខ្លួន​មក​ដី ដើម្បី​ឆាប​សត្វល្អិត​ជា​ចំណី​។  នៅ​រដូវ​បន្ត​ពូជ ស្ទាំង​ស្លាប​ស្រួច​ចុង​ខ្នង​ស​​គឺ​ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា និង​មាន​ពង​ចំនួន​២​គ្រាប់​ពណ៌​ស​។
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com