ជាតិ
សង្គមជាតិ
កម្ពុជា​ជួយសង្គ្រោះ​ពលករ​ខ្មែរ ៣នាក់ ពី​ប្រទេស​ម៉ាឡេស៊ី
22, Jul 2016 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​ឲ្យ​ពល​ការិនី​ខ្មែរ  ចំនួន០៣រូប អោយបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។



ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​ពល​ការិនី​ដែល​ចាញ់បោក​មេខ្យល់ ០៣រូប នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី២២ ខែ កក្កដា​នេះ តាម​ជើងយន្តហោះ​AK៥៣៤ វេលា​ម៉ោង១៥:៥៥នាទី ។

ពល​ការិនី​ខ្មែរ​ទាំង បីនាក់​នេះ ត្រូវបាន​ចាញ់បោក​មេខ្យល់ តាមរយៈ​ក្រុមហ៊ុន BCLS នៅ​កម្ពុជា និង ក្រុមហ៊ុន Jaya Baru នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត បម្រើការ​តាម​ផ្ទះ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

ក្រោម​មានការ​អន្តរាគមន៍ ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ថៅកែ របស់​ពល​ការិនី​ទាំងបី​រូប បាន​យល់ព្រម​បើក​ប្រាក់ខែ ប្រគល​លិខិតឆ្លងដែន ផ្តល់​សំបុត្រ​យន្តហោះ និង​បង់ពិន័យ​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ជូន​ពលការ​នី​ទាំងបី​រូបនេះ៕


           


© រក្សាសិទ្ធិដោយ thmeythmey.com