ជាតិ
អ្នកចូលរួម​ហៅ​លោក កែម ឡី ថា ជា​វីរបុរស​, អ្នកស្នេហាជាតិ និង​អ្នក​ស្លូតត្រង់
24, Jul 2016 , 8:07 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ដែល​ស្ថិតនៅ​កន្លែង​ពិធី​ដង្ហែ​សព​បាន​សម្ភាសន៍​អ្នកចូលរួម​ពិធី​ដង្ហែ​សព​ថា មូលហេតុ​អ្វី​បានជា​ពួកគេ​លះបង់​ចូលរួម​ពិធី​នេះ អ្នកចូលរួម​បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា លោក​បណ្ឌិត កែម ឡី គឺជា​អ្នក​សេ្ន​ហា​ជាតិ ស្រឡាញ់​ជាតិ ជា​វីរបុរស និង​ជា​បុគ្គល​ស្លូតត្រង់​។



​តាម​ការប៉ាន់ស្មាន​ជាដំបូង មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​បាន​ត្រៀម​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ពី​ភ្នំពេញ​ទៅកាន់​ខេត្តតាកែវ​នៅ​ថ្ងៃអាទិត្យ​នេះ​។ ពលរដ្ឋ​ធម្មតា និ​សិ​ត្ស យុវជន តំណាងរាស្ត្រ អង្គការ​សង្គម​ស៊ីវិល​។​ល​។ ត្រូវបាន​បង្ហាញ​វត្ត​មាននៅ​នៅក្នុង​ពិធី​ដង្ហែ​សព​របស់លោក បណ្ឌិត កែម ឡី​៕


© រក្សាសិទ្ធិដោយ thmeythmey.com