ព័ត៍មានសុខភាព
​ជម្រើស​! ទឹកដោះ​ម្តាយ ឬ​ទឹកដោះគោ​?
30, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វា​មិនមែនជា​ការងាយស្រួល ក្នុងការ​សម្រេចចិត្តថា ត្រូវ​ឲ្យ​កូនបៅ​ទឹកដោះ​ម្តាយ ឬ​ទឹកដោះគោ​នោះទេ ជាពិសេស សម្រាប់​ស្ត្រី​ដែលមាន​ការងារ​ធ្វើ ប៉ុន្តែ អ្នក​គួរតែ​សម្រេចចិត្ត​ឲ្យ​ហើយ មុនពេល​សម្រាលកូន ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​។​



​យ៉ាងណាមិញ អ្នក​គួរតែ​ព្យាយាម​បំបៅកូន​ដោយ​ទឹកដោះ ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស អំឡុងពេល ៦ ខែ​ដំបូង​នៃ​កំណើត​។​

​អ្នក​អាច​បំបៅ​គេ ពេល​កើត​ដំបូង ហើយ​ផ្លាស់ប្តូរ​ទៅជា​ទឹកដោះគោ​វិញ នៅពេល​អ្នក​ចូលធ្វើការ​។ អ្នក​ក៏​អាច​បំបៅកូន​ឆ្លាស់គ្នា នឹង​ទឹកដោះគោ​បានដែរ​។​

​ទឹកដោះ​ម្តាយ ជា​អ្វីដែល​ទារក មិនអាច​ខ្វះ​បាន​នោះទេ ប៉ុន្តែ ទឹកដោះគោ ក៏មាន​សារៈសំខាន់ សម្រាប់​ទារក នៅពេល​ក្រោយ​ទៀតផង​ដែរ ដូច្នេះ អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ អំពី​ការចិញ្ចឹម​ទារក​របស់​អ្នក​។​

​គួរ​រំលឹក​ផងដែរ​ថា ទឹកដោះ​ម្តាយ មាន​សារៈ​សំខាន់បំផុត សម្រាប់​កូន​របស់​អ្នក ជាពិសេស នៅ​រយៈពេល ៦ ខែ​ដំបូង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com