កីឡាជាតិ
ជាតិ
បឹងកេត​បង្កើន​គម្លាត​នាំមុខ ក្រោយ​លត់​ថា​យ​ហ្គឺ​រ ៥-១ បន្ទាប់ពី​ប៉ូលិស​យកឈ្នះ​ស៊ីម៉ាក់ ១-០
01, Aug 2016 , 11:49 am        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​អង្គរ​បាន​បង្កើន​គម្លាត​ឈរ​មុខ​គេ​ក្នុង​កំពូល​តារាង​កាន់តែ​ឆ្ងាយ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ក្នុង​សប្តាហ៍​ទី​១៤ ក្រោយ​លត់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៥-១ កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) បាន​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ១-០​។​



​ក្រុម​បឹងកេត​អង្គរ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​បន្ត​ឈរ​កំពូល​តារាង និង​បង្កើន​គម្លាត​នាំមុខគេ​កាន់តែ​ឆ្ងាយ​ក្នុង​សប្តាហ​៦​ទី​១៤​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​លត់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៥-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ម្សិលមិញ​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​បឹងកេត​អង្គរ​បាន​បង្កើន​គម្លាត​ពី​ដៃគូ​ប្រជែង​ក្រសួងការពារជាតិ​រហូត​៦​ពិន្ទុ ដោយ​ក្រុម​នេះ​មាន​៣៧​ពិន្ទុ ចំណែក​ក្រសួងការពារជាតិ​មាន ៣១​ពិន្ទុ​។​

​ជ័យជម្នះ​របស់​ក្រុម​បឹងកេត​អង្គរ ៥-១ លើ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នេះ កីឡាករ​ជប៉ុន Kazuki ជា​អ្នក​រកបាន​គ្រាប់​បាល់​បើកឆាក​ឲ្យ​បឹងកេត​នៅ​នាទី​១០ មុន​កីឡាករ Bata សម្រេច​គ្រាប់​ទី​២​នៅ​នាទី​២០ ដើម្បី​នាំមុខ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-០ ក្នុង​តង់​ទី​១​។

​ចំណែក​តង់​ទី​២​ខ្សែប្រយុទ្ធ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ Masato បានតែ​តបាល់​បញ្ចូល​ទី​១​គ្រាប់ ដើម្បី​តាម​បឹងកេត​អង្គរ ២-១ នៅ​នាទី​៦៧ ប៉ុន្តែ​ខ្សែប្រយុទ្ធ Gbenga បានសម្រេច​២​គ្រាប់​បន្ថែម​ឲ្យ​បឹងកេត​នៅ​នាទី​៧៩ និង​៨២ មុន​កីឡាករ ចាន់ វឌ្ឍនាកា សម្រេច​គ្រាប់​បាល់​ចុងក្រោយ​នៅ​នាទី​បន្ថែម ៩០+៤ ដើម្បី​នាំ​ជ័យជម្នះ ៥-១ ឲ្យ​បឹងកេត​។​
 
​ដោយឡែក នា​ជំនួប​រវាង​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ និង​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ក្នុង​តង់​ទី​១​ក្រុម​ទាំងពីរ​មិនមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា​នោះទេ ទោះបី​ក្រុម​ទាំងពីរ​ខំប្រឹង​វាយបក​ដាក់គ្នា​ទៅវិញទៅមក​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ​នៅ​ចុង​តង់​ទី​២​ខ្សែប្រយុទ្ធ ទិ​ត្យ ឌី​ណា រកបាន​គ្រាប់​បាល់​១​គ្រាប់​ឲ្យ​ប៉ូលិស ដើម្បី​នាំមុខ​ស៊ីម៉ាក ១-០ នៅ​នាទី​៨៦ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ប៉ូលិស​ផងដែរ​។ 

​ជ័យជម្នះ​របស់​បឹងកេត មិន​ត្រឹមតែ​ជួយ​ឲ្យ​ក្រុម​នេះ​ឈរ​កំពូល​តារាង និង​បង្កើន​គម្លាត​មុខ​គេ​ក្នុង​កំពូល​តារាង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ឈាន​កាន់តែ​កៀក​ក្នុងការ​ឈ្នះ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ព្រោះ​ក្រុម​នេះ​នៅសល់តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ គឺជា​មួយ ណាហ្គា​វើ​ល នៅ​ថ្ងៃទី​៧ សីហា​, ប៉ូលិស ថ្ងៃទី​១៤ សីហា​, ស្វាយរៀង ថ្ងៃទី​១៩ ខែសីហា និង​ជាមួយ​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី​១១ ខែកញ្ញា​៕


Tag:
 ​បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com