ពីនេះ ពីនោះ
តាមពិត​ពាក្យ​«​អវកាស​» មាន​អត្ថន័យ​ដូច​ពាក្យ​«​ឱកាស​»
03, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ជាច្រើន ប្រាកដជា​មិន​ជឿ​ឡើយ​ថា​ពាក្យ​«​អវកាស​» មាន​អត្ថន័យ​ដូច​ទៅនឹង​ពាក្យ​ថា​«​ឱកាស​»​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖



​ពាក្យ​«​ឱកាស​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ហេតុ ការណ៍ៈ ស្ថាន ទី​, ទី​ទំនេរ​, ចន្លោះ​, វេលា​, វេលា​ទំនេរ​, ពេល​ស្រួល​, ផ្លូវ​, ទំនង​, សិទ្ធិជោគ​, ការនិយម​, ការអនុលោម​, សេចក្ដី​អនុញ្ញាត​ឲ្យ​, ការយល់ព្រម​តាម​, ឱកាសល្អ​, ពេល​ល្អ​, ទំនង​ស្រួល​( ពាក្យ​ទាំងនេះ​ប្រើពាក្យ អវកាស ក៏បាន​)​។

​ឧទាហរណ៍​៖ យើង​ទៅរក​គេ​កុំ​ចូល​ផ្ដាស ត្រូវសុំ​ឱកាស​គេ​ជាមុន កុំ​ស្រាប់តែ​ចូល​ឲ្យ​ហួស​ស៊ុន គេ​ពុំ​ដឹង​មុន​កុំអាល​ចូល​។ នេះ​គឺជា​សុជីវធម៌ បវរ​ដែល​លោក​តែង​អនុកូល ឬ​អាច​ហៅថា​ច្បាប់​ចេញចូល ដូច្នេះ​ទៅវិញ​ក៏​សឹង​បាន​។ បើកឱកាស​ឲ្យ មានន័យថា បើកផ្លូវ​ឬ​ទំនង​ឲ្យ​, អនុញ្ញាត​ឲ្យ​, បើក​កន្លែង​ឲ្យ​, ឲ្យ​វេលា​។ មានឱកាស មានន័យថា មាន​ពេលទំនេរ មាន​ទីប​ន្លោះ​។​

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com