ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ការប្រែប្រួល​នៃ “​សុដន់​” ពេល​មាន​ផ្ទៃពោះ​
04, Aug 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អំឡុងពេល​មាន​ផ្ទៃពោះ មានរឿង​ច្រើនណាស់ ដែល​ត្រូវ​កើតឡើង និង​ផ្លាស់ប្តូរ ក្នុងកំឡុងពេល​ប្រហែលជា ៩ ខែ ១០ ថ្ងៃនេះ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សុដន់​។​



​ចាប់តាំងពី​មាន​ផ្ទៃពោះ​ដំបូង អ័រម៉ូន​ចាប់ផ្តើម​ផ្លាស់ប្តូរ ដែល​ធ្វើ​ឲ្យ​សុដន់ មានការ​ប្រែប្រួល​ខ្លាំង ដើម្បី​រៀបចំខ្លួន បំបៅ​ដោះ​កូន​។​

​ខាងក្រោម​នេះ គឺជា​ការប្រែប្រួល​មួយចំនួន ទៅលើ​សុដន់​មនុស្ស​ស្រី ៖

១. សុដន់​រីក​កាន់តែ​ធំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​

២. កាន់តែ​ធំ កាន់តែ​ធ្ងន់​

៣. មានការ​ឈឺចាប់​តិចតួច ឬ​ខ្លាំងក្លា​

៤. លេចចេញ​សរសៃឈាម​ច្រើនជាង​មុន​ច្បាស់ៗ​

៥. ចុង​សុដន់​រីក​ធំ ហើយ​ឡើង​ខ្មៅ​

៦. ហៀរ​ទឹកដោះ​

៧. មាន​ស្នាម និង​សង្វារ​នៅលើ​ដោះ​

៨. សុដន់​ពេលនេះ ទាមទារ​ការថែទាំ​ជាពិសេស​

៩. វា​មិនអាច​ត្រឡប់​ទៅជា​ស្អាត និង​តឹង​ណែន​ដូច​ពីមុន​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com