ជាតិ
សង្គមជាតិ
អ្នកនយោបាយ​គួរតែ​ចេះ​អត់ឱន​ឲ្យ​គ្នាច្រើន ជាង​ពលរដ្ឋ​សាមញ្ញ​
06, Aug 2016 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ស្នើ​ឲ្យ​អ្នកនយោបាយ ឬ​បុគ្គល​សាធារណៈ​ទាំងអស់​គួរ​មានចិត្ត​អនុគ្រោះ​ដល់​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន ជាង​ប្រជាពលរដ្ឋ​សាមញ្ញ​។ លោក​ថា អ្នកនយោបាយ ឬ​បុគ្គល​សាធារណៈ តែង​ជួប​នូវ​ការទិតៀន ឬ​ការជេរប្រមាថ​ច្រើន​សម្រាប់​អាជីព​មួយ​នេះ ហើយ​ប្រសិនបើ​អ្នកនយោបាយ​ប្រកាន់​គំនិត​ថា ឲ្យ​តែ​ជួប​រឿងនេះ​ប្តឹង​ឡើង​តុលាការ​នោះ  វា​មិនមែនជា​រឿង​ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ជាក់ថា អ្នកនយោបាយ​មិនចេះ​អត់ឱន​ឲ្យ​គ្នា ដូច​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ​។​



 
​អ្នកឃ្លាំមើល​ការបោះឆ្នោត​រូបនេះ បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ជេរ​គ្នា​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​ពួកគេ​អនុគ្រោះ​ឲ្យ​គ្នា​ដោយ​មិន​ប្តឹងផ្តល់​គ្នា ដើម្បី​ឲ្យ​នរណា​មួយ​ជាប់​គុក​ដោយសារតែ​រឿង​ទិតៀន ឬជេរប្រមាថ​គ្នា ដូច​អ្នកនយោបាយ​ឡើយ​។ សម្រាប់​លោក គល់ បញ្ញា ទាំង​អ្នកនយោបាយ ទាំង​ពលរដ្ឋ​ក្តី ប្រសិនបើ​ប្រើពាក្យ​គ្រោតគ្រាត ជេរប្រមាថ អ្នក​ដទៃហួស​ហេតុ​ នឹង​អស់​តម្លៃ​ដោយ​ខ្លួនឯង តាមរយៈ​ភ្នែក​របស់​មហាជន​។​
​សូម​ស្តាប់​ប្រសាសន៍​របស់លោក គល់ បញ្ញា ខាងក្រោម​៖









© រក្សាសិទ្ធិដោយ thmeythmey.com