ពីនេះ ពីនោះ
តើ​ពាក្យ​«​តេ​ជោ​» ត្រូវ​អាន​បែបណា​ឲ្យ​ត្រូវ​តាម​សូរ​អាន​?
06, Aug 2016 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ចំណោម «​ពាក្យ​អញ្ញត្រ​ស័ព្ទ​» ដែលជា​ប្រភេទ​ពាក្យ​មាន​លក្ខណៈពិសេស ខុសប្លែក​ពី​ពាក្យ​ឯទៀតៗ​ដោយ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរសំឡេង ពាក្យ​«​តេ​ជោ​» អាចមាន​សា​ធារ​ជន​មួយចំនួន អាន មិន បាន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ​។


 
​វចនា​នុ​ក្រុម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ត្រង់ចំណុច​វេយ្យាករណ៍​បាន​ពន្យល់ថា ពាក្យ «​តេ​ជោ​» ត្រូវ​អាន​ថា “​ដែ​ជោ​”  ព្រោះ​ពាក្យ​នេះ​មកពី​ភាសាបាលី​ថា “​តេជ​” ដែល​មានន័យថា អំណាច​, អានុភាព​, កម្លាំង ជាដើម​។ ពេល​គេ​និយាយថា តេជដៃ មានន័យថា កម្លាំង​ឬ​អំណាច​ថ្វីដៃៈ ច្បាំង ឲ្យ​ឃើញ​តេជដៃ​។ 
 
​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​.​វេយ្យាករណ៍​ខ្មែរ​
 

© រក្សាសិទ្ធិដោយ thmeythmey.com