ពីនេះ ពីនោះ
លាជផ្ទុះ​គេ​ប្រើ​ឫស ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​
07, Aug 2016 , 1:03 pm        
រូបភាព
ដោយ: ថ្មីៗ
 
​លាជផ្ទុះ គឺជា​ប្រភេទ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់​ចាប់ពី ១​ម៉ែត្រ ទៅ​២​ម៉ែត្រ  មាន​មែក​ពណ៌​ក្រហម​ភាវ ឬ​សម្បុរ​ត្នោត​។ ជាទូទៅ​វា​តែង​ដុះ​លើ​ទីវាល​មាន​ថ្ងៃ នៃ ប្រទេស​អាស៊ី និង​អាហ្វ្រិក​ផ្នែក​ក្ដៅ​។ គេ​និយម​ដាំ​ក្នុង​សួន​ជាល​ម្អ ដោយ​ដើម​របស់​វា មាន​ពណ៌​សភាវ ស្រស់​ល្អ​គួរ​ជាទី​ទាក់​អារម្មណ៍​។ សំបក​របស់​រុក្ខជាតិ​នេះ អ្នកនេសាទ តែង តែ​យកទៅ​ធ្វើជា​ថ្នាំ​បំពុល​ត្រី មុនពេល​ធ្វើ​នេសាទ​នៅតាម​ត្រពាំង និង​បឹង​ខែប្រាំង​។ ចំណែក​នៅ​ប្រទេស​អាហ្វ្រិក​ខាងកើត គេ​ប្រើ​ឫស ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​។​


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

© រក្សាសិទ្ធិដោយ thmeythmey.com