ពីនេះ ពីនោះ
ត្រសេះ​បៃតង​ក្បាល​ខ្មៅ​បន្ត​ពូជ ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា​
07, Aug 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រសេះ​បៃតង​ក្បាល​ខ្មៅ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​ដែល​បក្សី​ឈ្មោល ក្បាល និង​កញ្ចឹងក​មាន​ពណ៌​ខ្មៅ ចំណែក​បន្ទូលក្បាល និង​ចុង​ខ្នង​ពណ៌​ក្រហម​។ រីឯ បំពង់ក និង​ទ្រូង​ពណ៌​លឿង​។ ចំណែក​បក្សី​ញី មានបន្ទូល​ក្បាល​ខ្មៅ​សុទ្ធ​។ បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃរបោះ និង​ព្រៃ​ស្រល់​។ ជាទូទៅ​បក្សី​នេះ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ​។ បក្សី​នេះ បន្ត​ពូជ ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com