ពីនេះ ពីនោះ
«​ប៊ុ​យ​រ៉ូ​», «​អូ​ហ្វី​ស​» និង​ការិយាល័យ មួយណា​ជា​ពាក្យ​ខ្មែរ​?
07, Aug 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​លោក​ទៅ​«​ប៊ុ​យ​រ៉ូ​»​នៅ​ម៉ោង​ប៉ុន្មាន​ដែរ​? លោក​មកពី​«​អូ​ហ្វី​ស​»​នៅ​ម៉ោង​ប៉ុន្មាន​ដែរ​? នេះ គឺជា​សំណួរ​ដែល​គេ​តែងតែ​លឺ​ពលរដ្ឋ​ខ្មែរ​និយាយ​សួរ​គ្នា​ទៅវិញទៅមក​។  ពួកគេ​ប្រើប្រាស់​ពាក្យ​នេះ តែ​អ្នកខ្លះ អាច​មិន​បានដឹង​ពី​ឫសគល់​នៃ​ពាក្យ​នេះ​ពិតប្រាកដ​ឡើយ​។ តាមពិត ពាក្យ​«​ប៊ុ​យ​រ៉ូ​» គឺជា​ពាក្យ​កម្ចី​មកពី​ពាក្យ​បារាំង​ថា «Bureau» ហើយ​ពាក្យ​ថា​«​អូ​ហ្វី​ស​» គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​អង់គ្លេស​«Office»​។

 
​បើ​យោងតាម​ការកត់សម្គាល់ ពាក្យ​«​អូ​ហ្វី​ស​» ទើបត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន ក្នុង​រយៈពេល​ដែល​ភាសា​អង់គ្លេស​ចូលមក​គ្របដណ្តប់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ កាលពី​ពេលមុន ពាក្យ​«​ប៊ុ​យ​រ៉ូ​» គឺជា​ពាក្យ​ពេញនិយម ព្រោះ​កម្ពុជា​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង​។​
 
​សរុបសេចក្តី​មក​ពាក្យ​«Bureau» និង​«Office» បកប្រែ​ជា​ភាសា​ខ្មែរ​ថា «​ការិយាល័យ​»​។ តាមពិត ពាក្យ «​ការិយាល័យ​» គឺជា​ភាសា​ខ្មែរ​ពិតប្រាកដ ប៉ុន្តែ​ព្រោះ​ឥទ្ធិពល​ភាសាបរទេស ទើប ខ្មែរ​ភាគច្រើន ពេល​និយាយ ចេះតែ​ភ្លេច​វា​ហើយ​និយម​ប្រើតែ​ពាក្យ​ថា​«Bureau» និង​«Office» ជំនួស​ទៅវិញ ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com