ពីនេះ ពីនោះ
ត្រសេះ​ដំរី​ជា​ប្រភេទ​បក្សី​កម្រ​
09, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រសេះ​ដំរី គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​មាឌធំ​ជាង​ត្រសេះ​ដទៃ ចំណែក​បក្សី​ឈ្មោល​មាន​បណ្ដោយ​ខ្លួន​ធំ​ពណ៌​ប្រផេះ បំពង់ក​ពណ៌​លឿង ពុកមាត់​ក្រហម​។ រីឯ​បក្សី​ញី គ្មាន​ពុកមាត់​ក្រហម​ទេ​។ បក្សី​នេះ ជាទូទៅ​រស់​តាម​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង​ពិសេស​តាម​ដងអូរ ជាយព្រៃ និង​ព្រៃកោងកាង​។ បក្សី​នេះ​តែងតែ​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ខាងលើ ហើយក៏​ជា​ប្រភេទ​បក្សី​កម្រ​។ បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែសីហា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com