ពីនេះ ពីនោះ
ពាក្យ​«​អាសភិវាចា​»​មានន័យថា សម្ដី​របស់​មហា​វីរបុរស​
09, Aug 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​«​អាសភិវាចា​» ដូចខាងក្រោម​៖



​ពាក្យ​«​អាសភិវាចា​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា វាចា​ជា​របស់​ឧសភ​បុរស​, សម្ដី​របស់​មហា​វីរបុរស ដែល​ខ្ពង់​ខ្ពស់បំផុត​ឥតមាន​បុគ្គល​ណាមួយ​ប្រៀបផ្ទឹម​បានៈ ព្រះមហា​សត្ត​នាម​សិទ្ធត្ថ កាល​ទ្រង់​ទើប​ប្រសូត​ចាក​ព្រះ​ឧទរ​នៃ​ព្រះ​មាតា​ភ្លាម បែរ​ព្រះ​ភក្ត្រ​ឆ្ពោះទៅ​ឧត្ដរទិស​ឈាន ៧​ជំហាន ព្រះអង្គ​ទ្រង់​ពន្លឺ​នូវ​អាសភិវាចា​ថា​«​អាត្មាអញ​ជា​កំពូល​នៃ​លោក​! អាត្មាអញ​ជា​បុគ្គល​ប្រសើរ​ជាងគេ​ក្នុង​លោក​! អាត្មាអញ​ជា​ចម្បង​ជាងគេ​ទាំងអស់​ក្នុង​លោក​! ជាតិ​នេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់​អាត្មាអញ​! អំ​ណើ​តទៅ​មុខ អាត្មាអញ​លែងកើត​ទៀតហើយ​!​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com